សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ថា ប្រេស៊ីល បានចុះបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ១.៨៩៣នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប ទូទាំងប្រទេសកើនឡើង ដល់៥១៥.៩៨៥នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារ ។
ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មី ចំនួន៦៤.៩០៣នាក់ ត្រូវបានរកឃើញ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប កើនឡើងដល់១៨.៥១៣.៣០៥នាក់ ។
ក្រសួងបានឲ្យដឹងទៀតថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនជាង៩៦,៦លានដូស ត្រូវបានចាក់នៅទូទាំងប្រទេស និងពលរដ្ឋ២៥,៣លាននាក់ បានទទួលការចាក់ថ្នាំចំនួន ២ដូសរួចរាល់ហើយ ។
ប្រទេសប្រេស៊ីល ជាប្រទេសដែលជាប់លំដាប់លេខ២ លើពិភពលោកដែលមាន អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា