បរទេស ៖ សមយុទ្ធទ័ពជើងទឹក ដែលធ្វើឡើង ដោយកងកម្លាំងទ័ពជើងទឹក កងកម្លាំងម៉ារីន និងកងកម្លាំងការពារ ដែនសមុទ្រ ដឹកនាំដោយនាវា ផ្ទុកយន្តហោះ USS Carl Vinson តាមសេចក្តីរាយការណ៍ គឺធ្វើឡើង ដំណាល់គ្នា ជាមួយនឹងសមយុទ្ធទ័ពជើងទឹក រុស្ស៊ីនៅក្បែរនោះ ។
ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Carl Vinson ដែលរួមមានទាំងនាវាពិឃាត សមត្ថភាព មីស៊ីល USS O’Kane នាវាពិឃាត សមត្ថភាពមីស៊ីល USS Howard. នាវាពិឃាតសមត្ថភាពមីស៊ីល USS Chafee នាវាពិឃាតសមត្ថភាពមីស៊ីល USS Dewey និងនាវាពិឃាត សមត្ថភាពមីស៊ីល USS Michael Murphy នោះ ត្រូវបានចូលរួមដោយនាវាមុជទឹក USS Seawolf និងនាវាកងកម្លាំងការពារតំបន់ឆ្នេរ USCGC Midgett និង USCGC Oliver Berry ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធទ័ពជើងទឹក របស់ប្រទេសរុស្ស៊ី បានប្រព្រឹត្តធ្វើឡើងនៅចម្ងាយប្រហែល ៤០០ម៉ាយខាងលិចកោះហាវ៉ៃ និងមានការចូលរួម ដោយនាវាចម្បាំង នាវាមុជទឹកនិងនាវាគាំទ្រ ចំនួនជាង២០គ្រឿង ៕
ប្រែសម្រួល៖ប៉ាង កុង