ព័ត៌មានអន្តរជាតិ

រថយន្តហោះ AirCar ធ្វើតេស្តហោះហើរ បាន៣៥នាទី ជាលើកដំបូង

បរទេស ៖ រថយន្តដែលអាចហោះហើរ បានមួយប្រភេទត្រូវបាន អនុញ្ញាតិឲ្យធ្វើការហោះហើរ សាកល្បងចេញពីអាកាស យានដ្ឋាន អន្តរជាតិ Nitra ទៅដល់អាកាសយានដ្ឋាន Bratislava ប្រទេសស្លូវ៉ាគី ក្នុងរយៈពេល៣៥នាទី។

រថយន្តដែលមានឈ្មោះថា AirCar ត្រូវបានបំពាក់ជាមួយម៉ាស៊ីន BMW ហើយដំណើរការដោយប្រេងសាំង ដូចម៉ាស៊ីនធម្មតា ហើយយោងតាមការបញ្ជាក់ របស់អ្នកផលិតលោក សាស្ត្រាចារ្យ Stefan Klein បានបញ្ជាក់ថា AirCar អាចហោះបាន ទៅដល់១០០០គីឡូម៉ែត្រ នៅក្នុងកំពស់២៥០០ម៉ែត្រ និងចំណាយពេលក្នុង អាកាសរយៈពេល៤០ម៉ោង ។

គួរឲ្យដឹងដែរថា ក្រៅពីនោះវាអាចចំណាយ ពេលត្រឹមតែ២នាទីនិង១៥វិនាទីប៉ុណ្ណោះ ដើម្បីអាចប្រែខ្លួនពី រថយន្តទៅជាយន្តហោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top