ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ពន្ធមិត្ត ប្តេជ្ញាផ្តួលរំលំ ក្រុមរដ្ឋឥស្លាម ជ្រុលនិយម

បរទេស ៖ សហរដ្ឋអាមេរិក និងដៃគូពិភពលោក របស់ខ្លួននៅក្នុងកងកម្លាំងចម្រុះ ដែលគោលដៅ ធ្វើការផ្តួលរំលំមួយ តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ជាថ្មី នូវការប្តេជ្ញាបំពេញ តាមគោលដៅរបស់ពួកគេ ស្របពេលដែលអង្គការភេរវកម្ម បានពង្រីកខ្លួន នៅក្នុងតំបន់អាហ្វ្រិក ។

កងកម្លាំងចម្រុះ ដើម្បីផ្តួលរំលំក្រុមរដ្ឋឥស្លាម ជ្រុលនិយម ដែលមានសមាជិក ចំនួន៨៣ប្រទេស បានជួបប្រជុំគ្នា នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទសប្ដាហ៍នេះ ដែលជាកិច្ចជួបប្រជុំគ្នា ផ្ទាល់ដំបូង នៅក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ។

ក្នុងកិច្ចប្រជុំនោះ ពួកគេបានចេញសេចក្តី ថ្លែងការណ៍រួមមួយ ដោយធ្វើការអះអាងបញ្ជាក់ ពីការប្តេជ្ញារបស់ពួកគេ ប្រឆាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម និងប្តេជ្ញាបង្កើនការផ្តោត យកចិត្តទុកដាក់លើតំបន់ អាហ្វ្រិក ជាទីដែលពួកគេនិយាយថា ការពង្រីកខ្លួន របស់អង្គការភេរវកម្ម គម្រាមកំហែងដល់ សន្តិសុខនិងស្ថិរភាព ជាពិសេសនៅក្នុង អនុតំបន់សាហារ៉ា ។

រដ្ឋមន្រ្តីការបរទេសអ៊ីតាលី លោក Luigi Di Maio បានដាក់ចេញនូវផែនការ នៅក្នុងអំឡុងកិច្ចប្រជុំ ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក សម្រាប់កងកម្លាំង ការងារនៅអាហ្វ្រិក ដើម្បីកំណត់អត្តសញ្ញាណ និងទប់ស្កាត់អំពើភេរវកម្មនៅលើទ្វីបនេះ និងដើម្បីកំណត់ នូវវិធានការ អ្វីដែលអាចដាក់ប្រើបាន ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top