បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអ៊ែល លោក Yair Lapid នៅថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងថាប្រទេស
របស់លោក នឹងរក្សាសិទ្ធក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងសកម្មភាព ទាំងឡាយរបស់អ៊ីរ៉ង់ នៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ។
លោក Lapid ដែលបានធ្វើសេចក្តី ថ្លែងការណ៍នេះ នៅក្នុងកិច្ចប្រជុំមួយ របស់លោកជាមួយនឹងបក្ស Yesh Atid ដែលលោកបាន
គូសបញ្ជាក់អំពីគោល នយោបាយមួយនេះទៅកាន់រដ្ឋមន្ត្រីក្រសួង ការបរទេស អាមេរិកលោក Antony Blinken នៅក្នុងជំនួបរបស់
ពួកគេនៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ ។
នៅក្នុងអំឡុងពេលកិច្ចប្រជុំ ជាលើកដំបូងរបស់ពួកគេចាប់ តាំងតែពីរដ្ឋាភិបាលថ្មី របស់អ៊ីស្រាអ៊ែល ត្រូវបានបង្កើតឡើងលោក Lapid
បានប្រាប់លោក Blinken ថាអ៊ីស្រាអ៊ែល បានត្រៀមខ្លួនទៅលើករណីមួយ ចំនួនរួចរាល់ ហើយពាក់ព័ន្ធទៅនឹង កិច្ចព្រមព្រៀងនុយក្លេអ៊ែរ
របស់អ៊ីរ៉ង់ដែលកំពុងព្រាងទុកនោះ ។
លោក Lapid បានបញ្ជាក់ទៀតថា អ៊ីស្រាអ៊ែលមានបំណងក្នុងការពិភាក្សា ជាមួយនឹងអាមេរិកទៅលើបញ្ហា ជាច្រើនតាមរបៀបផ្លុវការនាពេល
ខាងមុខនេះជាបន្តបន្ទាប់ទៀត ៕
ប្រែសម្រួល៖ស៊ុនលី