បរទេស៖ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ការដករបស់អាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលរួមមានទំាងការដកកងទ័ពផងនោះ នាពេលថ្មីៗនេះ បានសម្រេចរួចរាល់ជាង ៥០ភាគរយ ហើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃអង្គារសប្ដាហ៍នេះ ទីបញ្ជាការ CENTCOM បាននិយាយប្រាប់ថា ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានដកសម្ភារៈប្រហែល៨៩៦យន្តហោះ C-17 ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយរួមមានទាំង ឧករណ៍ជិត១៥.៩៤៣ ដែលគេកំណត់សម្រាប់ការរៀបចំ គិតត្រឹមព្រឹកថ្ងៃចន្ទ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីនោះ សហរដ្ឋអាមេរិក ក៏បានប្រគល់ទីតំាងចំនួន ៦កន្លែង ឲ្យទៅក្រសួងការពារជាតិអាហ្វហ្គានីស្ថាន ផងដែរ។
ទីបញ្ជាការ CENTCOM បាននិយាយយ៉ាងដូច្នេះថា “ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានធ្វើការប៉ាន់ស្មានថា យើងបានសម្រេចជាង ៥០ភាគរយ នៃដំណើរការដកទាំងស្រុង” និងបានធ្វើការកត់សម្គាល់ថា វារំពឹងថា នឹងប្រគល់មូលដ្ឋាន និងសម្ភារៈយោធាបន្ថែមទៀត នៅក្នុងពេលអនាគតខាងមុខ ឆាប់ៗនេះ៕ប្រែសម្រួល៖ប៉ាង កុង