ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោស បូករួមអ្នកធ្លាប់ប្រឆាំងរដ្ឋប្រហារ ៧០០នាក់ចេញពីពន្ធនាគារ ធំមួយ

នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ លោក Zaw Zaw ប្រធានពន្ធនាគារនៅមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថាអាជ្ញាធរមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសប្រមាណ ៧០០ នាក់ពីពន្ធនាគារ Insein ក្នុងទីក្រុងយុាំងហ្គោន។

ប្រធានពន្ធនាគារដដែលបាននិយាយថា រូបលោកមិនមានបញ្ជីឈ្មោះ អ្នកដែលនឹងត្រូវបានដោះលែងនោះទេ ប៉ុន្តែសារព័ត៌មាន BBC បានរាយការណ៍ថា អ្នកទោសដែលនឹងត្រូវដោះលែង គឺរួមបញ្ចូលទាំងមនុស្សដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីនិយាយប្រឆាំងនឹងរដ្ឋប្រហារ។

ចំណែកសារព័ត៌មាន Myanmar Now បានរាយការណ៍ថា នៅទូទាំងប្រទេសអ្នកទោសប្រហែល ២ពាន់នាក់នឹងត្រូវដោះលែង ខណៈមន្ត្រីនាយកដ្ឋានពន្ធនាគារបានបដិសេធ សូមមិនធ្វើអត្ថាធិប្បាយ៕

ប្រភព៖ sabay

Most Popular

To Top