បរទេស ៖ សមាជិករដ្ឋទាំងអស់ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារនេះ បានឈានទៅដល់ការព្រមព្រៀងគ្នា ដើម្បីប្រមូលឲ្យបានកញ្ចប់ថវិកា ប្រមាណជា៦ពាន់លានដុល្លារ សម្រាប់បេសកកម្ម ថែរក្សាសន្តិភាព ចំនួន១២ ដែលប្រតិបត្តិការនៅឆ្នាំក្រោយ។
គណកម្មការថវិកា របស់មហាសន្និបាត អង្គការសហប្រជាជាតិ ដែលមានសមាជិក សរុប១៩៣ ប្រទេស បានសម្រេចក្នុងការបង្កើនថវិកា សម្រាប់កិច្ចការងារ ថែរក្សាសន្តិភាព សម្រាប់ឆ្នាំ ក្រោយ ពោលគឺរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ហើយវានឹងត្រូវអនុម័តនៅថ្ងៃពុធនេះ។
មន្ត្រីជាន់ខ្ពស់ របស់ UN បាននិយាយថា បេសកកម្មថែរក្សាសន្តិភាព ភាគច្រើនត្រូវបានគេដឹងថា មាននៅក្នុងទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៍ាហើយក្នុងនោះ សហរដ្ឋអាមេរិក គឺជាអ្នកចែកវិភាគទាន ច្រើនជាងគេ ឬត្រូវជា២៨ភាគរយ នៃកញ្ចប់ថវិកា និងតាមពីក្រោយដោយប្រទេសចិន មាន១៥,២ភាគរយនិងជប៉ុនទី៣មាន៨,៥ ភាគរយ៕
ប្រែសម្រួល៖ស៊ុនលី