អាមេរិក ៖ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បាននិយាយថា កូដប្រភពដើម សម្រាប់ World Wide Web ត្រូវបានលក់ នៃការដេញថ្លៃ ក្នុងតម្លៃ ៥,៤ លានដុល្លារ ដល់អ្នកដេញថ្លៃ អនាមិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
នេះបើតាមសម្តីរបស់ Sotheby បានបន្តថា លេខកូដដែលត្រូវបានសរសេរ ដោយអ្នកបង្កើត លោក Sir Tim Berners-Lee ជិត ៣០ ឆ្នាំមុនបានដាក់លក់ដេញថ្លៃ នៅថ្ងៃទី ២៣ ខែមិថុនា ។ ការដេញថ្លៃចាប់ផ្តើម ត្រូវបានកំណត់ ក្នុងតម្លៃ ១០០០ ដុល្លារ និងទាក់ទាញការ ដេញថ្លៃសរុបចំនួន៥១ ។
ថវិការដែលបានមកពីការដេញថ្លៃ នឹងត្រូវបរិច្ចាគ ទៅគំនិតផ្តួចផ្តើម ដែលគាំទ្រ ដោយលោក Sir Tim និងភរិយា របស់លោក គឺលោកស្រី Lady Rosemary Berners-Lee ។ លោក Sir Tim បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរការ នៃការនាំយក NFT នេះទៅដាក់ដេញថ្លៃ បានផ្តល់ឱកាសឲ្យខ្ញុំក្រឡេក មើលទៅពេល វេលាវិញ នៅពេលខ្ញុំ បានអង្គុយសរសេរ លេខកូដនេះ កាលពី៣០ឆ្នាំមុន ហើយឆ្លុះបញ្ចាំងពីចម្ងាយ ដែលបណ្តាញអ៊ីនធើណេត បានដំណើរការតាំង ពីពេលនោះមក និងកន្លែង ដែលវាអាចទៅ នៅទសវត្ស ក្រោយៗទៀត ។
ខ្ញុំពិតជារំភើប ដែលគំនិតផ្តួចផ្តើមនេះគឺ Rosemary និងខ្ញុំគាំទ្រ នឹងទទួលបានអត្ថប្រយោជន៍ ពីការលក់ NFT នេះ ។
ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នករាល់គ្នា ដែលបានធ្វើការលើគម្រោងនេះ នៅ Sotheby’s និងសហគមន៍គ្រីបថូ សម្រាប់ការជួយ និងគាំទ្ររបស់អ្នក។
អ្នកឈ្នះអនាមិក នឹងទទួលបានសមាស ធាតុចំនួន៤ដែលជាផ្នែកនៃការលក់ ។ ទីមួយគឺជាប័ណ្ណសារដើម នៃកូដ និងឯកសារបាន សរសេរនៅចន្លោះថ្ងៃទី ៣ ខែតុលាឆ្នាំ ១៩៩០ និងថ្ងៃទី ២៤ ខែសីហាឆ្នាំ ១៩៩១ ។
ជាផ្នែកមួយ នៃការលក់ អ្នកដេញថ្លៃ អនាមិក ក៏នឹងទទួលបានការ មើលឃើញពីចលនា នៃលេខកូដចំនួន ៩.៥៥៥ កំពុងត្រូវបានសរសេរជា វីដេអូសខ្មៅ មានរយៈពេល ៣០ នាទី និង ២៥ វិនាទី ៕