បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានថា កងកម្លាំងបរទេស ដែលមានបំណងធ្វើការ សម្លុតគម្រាមប្រទេសចិន នឹងត្រូវរងការ សំពងក្បាល់ ហើយលោក បានកោតសរសើរ ចំពោះពិភពលោកថ្មី ដែលបង្កើតឡើងដោយប្រជាជនចិន ស្របពេលដែលបក្ស កុម្មុយនិស្តចិន បា្ររព្ធខួបបង្កើតបក្ស ។
ក្នុងសុន្ទរកថា រយៈពេល១ម៉ោង ពីទីលានធានអានមេន លោកប្រធានាធិបតីចិនរូបនេះ បានប្តេជ្ញាពង្រឹងកម្លាំងយោធា ប្តេជ្ញាធ្វើការបង្រួបបង្រួម តៃវ៉ាន់ជាថ្មី និងបានមានប្រសាសន៍ថា ស្ថិរភាពសង្គមនឹងត្រូវបានធានា នៅហុងកុង ទន្ទឹមនឹងការការពារសន្តិសុខ និងអធិបតេយ្យភាព របស់ប្រទេសចិន ។
តាមសេចក្តី រាយការណ៍ លោក ស៊ី ជីនពីង ដែលជាមេដឹកនាំចិន ដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីលោក ម៉ៅ សេទុក មកនោះ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ប្រជាជនចិនមិនត្រឹមតែកម្ទេចចោល នូវពិភពចាស់នោះទេ ពួកគេក៏បានបង្កើត ពិភពលោកថ្មី ។ មានតែសង្គមនិយមប៉ុណ្ណោះ អាចជួយសង្គ្រោះចិន” ។
ក្រោយពីនេះ លោកបានមានប្រសាសន៍ផងដែរថា ប្រជាជនចិននឹងមិនអនុញ្ញាត ឲ្យកងកម្លាំងបរទេសណាមួយ មកធ្វើបានគាបសង្កត់ ឬក៏ជិះជាន់ពួកគេនោះទេ ហើយអ្នកណាម្នាក់ ដែលហ៊ាន សាកល្បង ធ្វើបែបនោះ នឹងត្រូវបោកក្បាលបង្ហូរផ្ទប់ នឹងមហាកំផែងដែកថែបបង្កើត ដោយប្រជាជនចិនជាង១,៤ពាន់លានាក់ ៕
ប្រែសម្រួល៖ប៉ាង កុង