ព័ត៌មានអន្តរជាតិ

ឳម៉ាល់ មានស្លាបពណ៌មាស លឿង និងរាងកាយបញ្ចេញ ពន្លឺពណ៌ខៀវ ដូចអគ្គិសនី រកឃើញ នៅអាម៉ាហ្សូន

អាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវបាន រកឃើញប្រភេទសត្វឳម៉ាល់ ប្រភេទថ្មីនៅអាមេរិកខាងត្បូង ដែលពួកគេបាន ដាក់រហស្សនាមថា ‘អលង្ការហោះ” ដោយសារតែវាមានពណ៌ស្រស់ ឆើតឆាយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ការស្រាវជ្រាវត្រូវបានចេញ ផ្សាយលើទិនានុប្បវត្តិទិន្ន ន័យជីវចម្រុះបង្ហាញពីការ រកឃើញរបស់ Dolichomitus meii មានស្លាបពណ៌មាស ពណ៌លឿង ហើយរាងកាយរបស់វាបញ្ចេញ ពន្លឺពណ៌ខៀវ ។
វាត្រូវបានគេរកឃើញ នៅភាគខាងលិចអាម៉ាហ្សូនី ដែលជាតំបន់មួយ នៃអាមេរិកខាងត្បូងព័ទ្ធជុំវិញ ប្រទេសប្រេស៊ីល និងមានទំហំ ២,១ លានគីឡូម៉ែត្រ ។
អ្នកស្រាវជ្រាវសិក្សាម្នាក់ ឈ្មោះ Diego Pádua មកពីវិទ្យាស្ថាន Instituto Nacional de Pesquis as da Amazônia (INPA) បាននិយាយថា ប្រភេទសត្វដែលយើង បានរកឃើញ បង្ហាញ ពីការភ្ញាក់ផ្អើលដ៏អស្ចារ្យ នៃព្រៃទឹកភ្លៀងនៅលើផែនដី ។ ឳម៉ាល់ Dolichomitus meii រកឃើញថ្មីមានការ ចាប់អារម្មណ៍ ជាពិសេសចំពោះទំហំធំ និងពណ៌ប្លែកៗ ។

ជាមួយនឹងការក្រឡេកមើល យ៉ាងរហ័សរាងកាយរបស់វា មើលទៅមានពណ៌ខ្មៅ ប៉ុន្តែមាន ពន្លឺពណ៌ខៀវភ្លឺ ។ លើសពីនេះទៅទៀតស្លាប របស់វាមានពណ៌មាស និងលឿង ដូច្នេះអ្នកអាច និយាយបានថា វាដូចជារតនវត្ថុហោះមួយ ។ ប្រភេទសត្វឳម៉ាល់ទាំងនេះ គឺប៉ារ៉ាស៊ីតនៅលើដង្កូវសត្វល្អិតរស់នៅក្នុង មែកឈើ ។

ពួកគេដាក់ពងនៅលើដង្កូវ សត្វល្អិតហើយពេលវាញាស់ វាចាប់ផ្តើមក្លាយជាដង្កូវ ខណៈពេលវាកំពុងលូតលាស់។ សាស្ត្រាចារ្យម្នាក់នៃអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Turku លោក Ilari E. Sääk sjärvi បាននិយាយ ថា អូវុល Ovipositor ជាសរីរាង្គបំពង់ត្រូវ បានប្រើដោយសត្វល្អិត ដាក់ពងគឺមានអាយុកាល វែងណាស់ ។

លោក Sääksjärvi ក៏បានចង្អុលបង្ហាញថា ពណ៌ប្លែកៗនៃសត្វនេះទំនងជាការពារ វាពីសត្វបក្សីដែលកំពុងស្វែង រកអាហារសម្រន់ នៅពេលពួកគេគិតថា វានឹងមានរសជាតិ មិនល្អ ឬវាមានគ្រោះថ្នាក់ ៕ដោយ៖លី ភីលីព

Most Popular

To Top