បរទេស ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថា បានដាក់បញ្ចូលប្រទេសតួកគី ទៅក្នុងបញ្ចី នៃប្រទេសដែលបានប្រើប្រាស់ កម្លាំងកុមារ នៅក្នុងកង កម្លាំងយោធា ក្នុងរយៈពេល ១ឆ្នាំ ចុងក្រោយនេះ។
ការសម្រេចចិត្ត នេះ បានធ្វើឲ្យសម្ព័ន្ធមិត្តរបស់ណាតូមួយនេះ បានក្លាយទៅជាប្រទេសដំបូងគេ នៅក្នុងបញ្ជីហើយវាក៏ត្រូវបាន គេមើលឃើញថា នឹងអាចក្លាយទៅជាបញ្ហា ដ៏ស្មុគ្រស្មាញបន្ថែមទៀត សម្រាប់ទំនាក់ទំនង នៃរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលក្រុងអង់ការ៉ា។
គួរឲ្យដឹងដែរថា បច្ចុប្បន្នតួកគី កំពុងប្រតិបត្តិការ បេសកកម្មយោធា ចំនួន៣ ដែលត្រូវបានគេមើលឃើញ ដូចជាប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី ប្រឆាំងនឹងក្រុមអ៊ីស្លាម ជ្រុលនិយម ប្រតិបត្តិការ ប្រឆាំងទៅនឹងក្រុមឧទ្ទាមឃឺដ ដែលគាំទ្រ ពីក្រោយដោយអាមេរិក និងប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធស៊ីរី ដោយកងកម្លាំងរដ្ឋាភិបាលតួកគី ដោយផ្ទាល់ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
