ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានប្រារព្ធខួប ១០០ ឆ្នាំនៃការបង្កើតបក្ស កុម្មុយនិស្តកំពុងកាន់អំណាច ដោយប្រធានាធិបតីលោក ស៊ី ជីនពីង បានសន្យាធ្វើឱ្យប្រទេសអាស៊ីមួយនេះ ក្លាយជាមហាអំណាចពិភពលោក នៅពាក់កណ្តាលសតវត្សរ៍នេះ។
មួយឆ្នាំក៏បានកន្លងផុតទៅ ចាប់តាំងពីប្រទេសចិនដីគោក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសជាផ្លូវការនូវច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស សម្រាប់ទីក្រុងហុងកុង ដើម្បីចាត់វិធានការលើអ្វី ដែលខ្លួនគិតថា ជាការអបគមន៍ការបះបោរវិទ្ធង្សនា អំពើភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេស ចំពេលមានការរិះគន់ពីអន្តរជាតិ ។
នៅក្នុងសុន្ទរកថាដ៏សំខាន់មួយ នៅថ្ងៃព្រហស្បតិ៍នេះលោកស៊ី បានលើកឡើងពីមហិច្ឆតា និង សមិទ្ធិផលរបស់គណបក្ស ដែលជាការបញ្ជាក់ចុងក្រោយ ដោយការឈានដល់គោលដៅ ដែលបានប្រារព្ធ ធ្វើជាយូរមកហើយ ក្នុងការកសាងសង្គម ដែលមានភាពរុងរឿងល្មម ដែលប្រជាជនទាំងអស់ អាចរីករាយនឹងការរស់ នៅប្រកបដោយផាសុកភាព។
លោកស៊ី បានថ្លែងនៅក្នុងព្រឹត្តិការណ៍ អបអរសាទរយ៉ាងយកចិត្តទុកដាក់ នៅទីលានធានអានមេន ដែលចូលរួមដោយ មនុស្សប្រមាណ ៧ ម៉ឺននាក់នៅក្នុងរដ្ឋធានីប៉េកាំងថា “នៅលើដីគោក ប្រទេសចិន សង្គមរុងរឿងមធ្យម ត្រូវបានកសាងឡើងលើគ្រប់វិស័យ” និង “ភាពក្រីក្រដាច់ខាត ត្រូវបានដោះស្រាយ ជាប្រវត្តិសាស្ត្រ” ។
ភាពជាអ្នកដឹកនាំ របស់លោក ស៊ី បានប្តេជ្ញាថានឹងសម្រេច បាននូវសង្គមមួយ ដែលមានការរីកចម្រើនកម្រិតមធ្យម ដែលកំណត់ដោយទីក្រុងប៉េកាំងថា ជាផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ២០១០ និងទ្វេដង នៃ ប្រាក់ចំណេញនៅឆ្នាំ២០២០ គោលដៅនេះត្រូវបានកំណត់ដំបូង ដោយអតីតមេដឹកនាំចិន លោកតេង ស៊ាវពីង នៅឆ្នាំ១៩៧៩ ។
នៅឆ្នាំ ២០១៨ ប្រទេសចិន បានដកខ្លួនចេញពីរដ្ឋធម្មនុញ្ញ របស់ខ្លួននូវការកំណត់ រយៈពេលពីរអាណត្តិ សម្រាប់ប្រធានាធិបតី និងអនុប្រធានាធិបតី ដែលធ្វើឱ្យលោកស៊ី ដែលបានក្លាយជាប្រធាន គណបក្សកាន់អំណាចក្នុងឆ្នាំ ២០១២ ហើយអាចកាន់អំណាចអស់មួយជីវិត។
លោកស៊ី ត្រូវបានគេជឿជាក់ថា នឹងមានគោល បំណង សម្រាប់ការបោះឆ្នោតឡើងវិញ ក្នុងនាមជាមេដឹកនាំបក្សកុម្មុយនិស្ត នៅឯសមាជពីរដងក្នុងមួយទសវត្សរ៍ នៅរដូវស្លឹកឈើជ្រុះ ឆ្នាំក្រោយ ។ លោកបានចាត់ទុកជោគជ័យ នៃការប្រារព្ធខួប ១០០ ឆ្នាំនេះ គឺជាជំហានសំខាន់ក្នុងការត្រួសត្រាយផ្លូវ សម្រាប់អាណត្តិទី៣ របស់លោក។
អ្នកវិភាគខ្លះលើកឡើងថា នៅពេលដែលចិនជឿជាក់ថា នឹងបន្តរីកចម្រើននៅខាងក្រោយ ប្រជាជនចំនួន ១,៤ ពាន់លាននាក់ របស់ខ្លួន ដែលជាបច្ចេកវិទ្យាទំនើប និងធនធានធម្មជាតិគ្រប់គ្រាន់នោះ សេដ្ឋកិច្ចរបស់ប្រទេសនេះទំនង ជានឹងក្លាយជាប្រទេសធំបំផុត នៅលើពិភពលោក នៅមុនឆ្នាំ ២០៣០ ។
ទន្ទឹមនឹងនេះអាជ្ញាធរហុងកុង បានហាមឃាត់ការ ធ្វើបាតុកម្ម ដែលធ្វើឡើងរៀងរាល់ឆ្នាំក្នុងឱកាសគម្រប់ខួប ១ ឆ្នាំនៃការវិលត្រឡប់ របស់អាណានិគមអង់គ្លេស អាណានិគមទៅការ គ្រប់គ្រងរបស់ចិន។
ក្រោមគោលនយោបាយ“ ប្រទេស មួយប្រព័ន្ធពីរ” របស់ប្រទេសចិន ហុងកុង ត្រូវបានសន្យាថា ខ្លួននឹងទទួលបានសិទ្ធិ និងសេរីភាពនៃតំបន់ពាក់កណ្តាល ស្វ័យភាព សម្រាប់រយៈពេល ៥០ ឆ្នាំបន្ទាប់ពីបានវិលត្រឡប់ មកដីគោក ក្នុងឆ្នាំ១៩៩៧៕
ដោយ ឈូក បូរ៉ា