កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា Tolo News TV បានរាយការណ៍នៅថ្ងៃចន្ទនេះថា កងកម្លាំងទាំងអស់របស់សហរដ្ឋអាមេរិក និងអង្គការ NATO នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានជម្លៀសចេញពីលានដ្ឋានទ័ព Bagram Airfield នៅជិតរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដែលជាការជម្លៀសទ័ពទ្រង់ទ្រាយធំ ចម្រុះផ្តល់ដល់កងទ័ព រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។
ទូរទស្សន៍ក្នុងស្រុក បានដកស្រង់សម្តីចេញពីក្រុមមន្ត្រីមកពីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានលើកឡើងថា កងទ័ពជាតិអាហ្វហ្គានីស្ថាន និងកងកម្លាំងសន្តិសុខ (ANDSF)បានគ្រប់គ្រងទាំងស្រុងមូលដ្ឋានយោធា បន្ទាប់ពីកងទ័ពបរទេសមានវត្តមាននៅអស់រយៈពេល ២ទសវត្សរ៍ ។
យ៉ាងណាមិញ កាលបរិច្ឆេទពិតប្រាកដនៃការប្រគល់មូលដ្ឋានទ័ព ដែលមានទីតាំងស្ថិតនៅប្រមាណ ៥០គីឡូម៉ែត្រ នៅភាគខាងជើងក្រុងកាប៊ុល នៅក្នុងស្រុក Bagram នៃភាគខាងកើតខេត្ត Parwan មិនទាន់ដឹងច្បាស់នៅ ឡើយទេ ។
សេចក្តីរាយការណ៍លម្អិតបន្ថែមទៀត អំពីការជម្លៀស ដែលជិតមកដល់ ស្របពេលមិនមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា