ព័ត៌មានអន្តរជាតិ

អង់គ្លេស​ នឹងចំណាយប្រាក់ ជាង៤លានដុល្លារ អភិវឌ្ឍប្រព័ន្ធ ទំនាក់ទំនង អន្តរមីស៊ីល

បរទេស ៖ ក្រសួងការពារជាតិ នៃប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា អង់គ្លេសបានវិនិយោគ ប្រាក់ចំនួន៤,៨លានដុល្លារ សម្រាប់ប្រព័ន្ធមីស៊ីល កាន់តែវៃឆ្លាត ដោយអនុញ្ញាតឲ្យគ្រាប់ធ្វើទំនាក់ទំនង និងប្រតិកម្មរហ័ស ចំពោះការគម្រាមកំហែង កំពុងតែបំលាស់ទី ។

កុងត្រានៃប្រព័ន្ធនេះ ត្រូវបានប្រគល់ឲ្យមន្ទីរពិសោធន៍ បច្ចេកវិទ្យាវិទ្យាសាស្ត្រការពារជាតិ សម្រាប់ការបង្ហាញបច្ចេវិទ្យា អាវុធវាយប្រហារ សហប្រតិបត្តិការ ដែលរដ្ឋាភិបាលអង់គ្លេស កំពុងតែធ្វើឲ្យមានភាព កាន់តែប្រសើរឡើង ចំពោះប្រព័ន្ធបច្ចុប្បន្ន ជាពិសេសនោះ គឺការឆ្លើយតប និងប្រតិកម្មចំពោះមីស៊ីល នៅពេលស្ថានភាពកើតមានឡើង ។

មន្ត្រីអង់គ្លេសបាននិយាយប្រាប់ថា ប្រព័ន្ធមីស៊ីលបច្ចុប្បន្នរបស់អង់គ្លេស មានសមត្ថភាពធ្វើឲ្យមីស៊ីល អាចធ្វើការទំនាក់ទំនង ជាមួយ ទីតាំងបាញ់ចេញ ប៉ុន្តែមិនមែនទំនាក់ទំនងគ្នាទៅវិញ ទៅមកនោះទេ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI ។

យោងតាមអ្នកវិទ្យាសាស្ត្រ នៃមន្ទីរពិសោធន៍ គោលដៅនៃកម្មវិធីនេះ គឺដើម្បីធ្វើការអង្កេតមើលពីរបៀប ទម្រង់ទំនាក់ទំនងនិង សហប្រតិបត្តិការអន្តរមីស៊ីល អាចត្រូវបានសម្រេចបាន តាមបែបបច្ចេកទេស ដើម្បីដោះស្រាយឧបសគ្គយោធា របស់ចក្រភពអង់គ្លេស ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top