ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងទិញយន្តហោះ ល្បាត តាមសមុទ្រ របស់ប៊ូអ៊ីង ក្នុងទំហំ ១,១ពាន់លានអ៊ឺរ៉ូ

បរទេស ៖ ក្រសួងការពារជាតិ របស់អាល្លឺម៉ង់ នៅសប្តាហ៍នេះ បានប្រកាសថា ខ្លួនគឺនឹងគ្រោងបញ្ជាទិញ យន្តហោះល្បាត តាមសមុទ្រ
របស់ប៊ូអ៊ីង P-8A ចំនួន៥គ្រឿង ក្នុងកញ្ចប់ថវិកា សរុបប្រមាណជា១,១ពាន់លានអ៊ឺរ៉ូ ឬប្រមាណជា ១,៣១ពាន់លានដុល្លារ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ អាល្លឺម៉ង់ លោកស្រី Annegret Kramp-Karrenbauer ខណៈដែលកំពុង បំពេញទស្សនកិច្ច
នៅក្នុងសហរដ្ឋអាមេរិក នោះបានបញ្ជាក់ទៀតថា ការអនុម័តថវិកា ដែលត្រូវបានធ្វើឡើង ដោយគណកម្មការ ថវិការបស់សភាជាតិហើយ
មកដល់ពេលនេះកុងត្រា បញ្ចាទិញត្រូវបានធ្វើរួចរាល់ហើយ ។

លោកស្រីបានបន្ត ដោយក្តីរំពឹងទុកយ៉ាងសុទិដ្ឋិនិយមថា ប៊ូអ៊ីងនឹងអាចផលិតនិងបញ្ចូន យន្តហោះទាំងនោះមកឲ្យអាល្លឺម៉ង់ បានតាមពេលវេលាទោះបីជាបច្ចុប្បន្នក្រុមហ៊ុន កំពុងទទួលរ៉ាប់រងគម្រោង របស់ក្រសួងការពារជាតិ នៃបណ្តាប្រទេសផ្សេង ក្តីហើយម្យ៉ាងការ អភិវឌ្ឍប៊ូអ៊ីងប្រភេទP-8A នេះក៏ហាក់ដូចជាមិន សូវមានចំនួនច្រើននោះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top