ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Raytheon នឹងអភិវឌ្ឍមីស៊ីល នុយក្លេអ៊ែ វាយប្រហារ រយៈចម្ងាយឆ្ងាយ Standoff ក្នុងកុងត្រា ២ពាន់លានដុល្លារ

បរទេស ៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ បានប្រគល់កុងត្រាមួយ ឲ្យទៅក្រុមហ៊ុន ការពារជាតិ Raytheon មានទំហំជាទឹកប្រាក់ រហូតដល់ទៅចំនួន ២ពាន់លានដុល្លារ ដើម្បីឲ្យធ្វើការអភិវឌ្ឍមីស៊ីល សមត្ថភាព នុយក្លេអ៊ែថ្មីមួយ ។

កុងត្រា ដែលត្រូវបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍នោះ ស្នើឲ្យធ្វើការអភិវឌ្ឍមីស៊ីលថ្មី នេះរហូតដល់ឆ្នាំ២០២៧ ជាពេលការ តេស្តសាងល្បង ការហោះហើររបស់វាដំបូងអាចនឹងកើតមានឡើង ហើយការសម្រេចចិត្តស្តីពីផលិតកម្មវា អាចនឹងត្រូវបានធ្វើឡើង ។

គួរបញ្ជាក់ថា ស៊ែរីនៃអាវុធវាយ ប្រហាររយៈចម្ងាយឆ្ងាយ Long-Range Standoff ដែលបាញ់ចេញពីអាកាសនេះ នឹងយកមកប្រើជំនួសមីស៊ីល វាយប្រហារពីអាកាស AGM-86 ដែលដាក់ប្រើការដំបូង ក្នុងឆ្នាំ១៩៨២ ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ រសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កងកម្លាំងទ័ពអាកាសអាមេរិក បាននិយាយដូច្នេះថា មីស៊ីល AGM-86 ត្រូវបានដាក់ប្រើប្រតិបត្តិការ នៅដើមទសវត្សឆ្នាំ១៩៨០ ជាមួយជីវិតនៃការរចនាផលិតរយៈពេល១០ឆ្នាំ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top