បរទេស ៖ កាសែត The telegraph កាលពីថ្ងៃអាទិត្យម្សិលមិញបានឲ្យដឹងថា កងកម្លាំងពិសេសរបស់អង់គ្លេស នឹងត្រូវបន្តមានវត្តមាន
នៅឡើយ ក្នុងប្រទេស អាហ្គានីស្ថាន ទោះបីជាកងកម្លាំងយោធា របស់ខ្លួននឹងត្រូវដកចេញ ពីប្រទេសនេះក្តី។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នឹងត្រូវរំពឹងទុកថា ធ្វើការសម្រេចចិត្តជាចុងក្រោយមួយ នៅថ្ងៃចន្ទនេះ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ។
ទោះបីជាយ៉ាងណាក្តី យោងតាមការបញ្ជាក់របស់អតីតយោធាម្នាក់ របស់អង់គ្លេសដែលទើបតែបច្ចុប្បន្នត្រឡប់ ពីអាហ្គានីស្ថានវិញនោះ បានថ្លែងប្រាក់កាសែតដដែលនេះថា ការសម្រេចចិត្តនឹងធ្វើឡើង តាមរយៈការរក្សាវត្តមាន របស់កងកម្លាំងពិសេសមួយក្រុម ដែលនឹងត្រូវបានគេហៅថា ជាក្រុមទីប្រឹក្សាឬ Advisory Group ។
លោកបន្តថា ក្រុមនេះនឹងមានតួនាទី ក្នុងការផ្តល់ការហ្វឹកហាត់ ទៅឲ្យអង្គភាពយោធាអាហ្គានីស្ថាន និងជាអ្នកប្រឹក្សាទៅដល់កិច្ចការងារ ជាយុទ្ធសាស្ត្រផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី