ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ថា វៀតណាម ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន៨៩០នាក់ ដោយសារជំងឺកូវីដ-១៩គិតត្រឹមថ្ងៃអាទិត្យ ក្នុងនោះបូករួមទាំង អ្នកឆ្លងជំងឺក្នុងស្រុកចំនួន៨៧៦នាក់ និង១៤នាក់ ជាអ្នកនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១៩.៩៣៣នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺក្នុងសហគមន៍ ចំនួន៥៩៩នាក់ គឺត្រូវបានគេរាយការណ៍ថា នៅភាគខាងត្បូងក្រុងហូជីមិញ ហើយ៨៧នាក់ នៅភាគត្បូងខេត្ត Binh Duong និងចំនួន៧២នាក់ នៅភាគខាងត្បូងខេត្ត Long An ។
ភាគច្រើននៃអ្នកឆ្លងជំងឺទំាងនោះ ជាអ្នកដែលប៉ះពាល់ជា មួយនឹងអ្នកឆ្លងជំងឺពីមុន ឬមានពាក់ព័ន្ធនឹងការនៅប្រមូលផ្តុំគ្នា នៅក្នុងតំបន់ដែលមានឆ្លងជំងឹ ។
ក្រសួងបានឲ្យដឹងថា នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន៧.៨១៩នាក់ បានកត់ត្រាថា នឹងបានជាសះស្បើយពីជំងឺវិញ ដែលកើន១៧៦នាក គិតពីថ្ងៃសៅរ៍មក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

