បរទេស៖យន្តហោះដ្រូនមួយគ្រឿង កាលពីថ្ងៃចន្ទម្សិលមិញត្រូវបាន គេបាញ់ទំលាក់ក្បែរទៅនឹងស្ថានទូតអាមេរិកប្រចាំក្នុងទីក្រុង បាដាដប៉ុន្តែមិនមានបណ្តាឲ្យគ្រោះថ្នាក់ ដល់អ្នកណាម្នាក់ឡើយ។
យោងតាមការបញ្ជាក់របស់មន្ត្រីសន្តិសុខ២រូប របស់អ៊ីរ៉ាក់បានបញ្ជាក់ថា យន្តហោះដ្រូនទាំងនោះត្រូវបានបាញ់ទំលាក់ នៅមុនពេល ដែលវាអាចហោះមកក្បែរទីតាំង អគាររបស់ទូត។
មកដល់ពេលនេះនៅមិនទាន់មានប្រភពព័ត៌មាន ណាអាចបញ្ជាក់បានទេថា ក្រុមអ្នកជាអ្នករៀបចំផែនការពីក្រោយនេះ នៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី
