ព័ត៌មានអន្តរជាតិ

សំណង ព្រះវិហារ អាយុ ១០០០ ឆ្នាំ កសាង ដោយព្រះចៅ អធិរាជរ៉ូម៉ាំង Otto រកឃើញនៅក្រោមចម្ការ ពោតមួយនៅអាល្លឺម៉ង់

អាល្លឺម៉ង់ ៖ ព្រះវិហារមួយ មានប្រវែង៣០ម៉ែត្រ ដែលមានអាយុកាល ១០០០ ឆ្នាំ សាងសង់ដោយព្រះអង្គ Otto ដ៏អស្ចារ្យ ដែលជាអធិរាជរ៉ូម៉ាំងដំបូង គេត្រូវបានគេរកឃើញ នៅក្រោមចម្ការពោតមួយ នៅប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកបុរាណវិទូ បានរកឃើញជញ្ជាំងគ្រឹះ នៃរចនាសម្ពន្ធ័ដែលមានប្រវែង៣០ម៉ែត្រ នៅព្រះបរមរាជវាំង ដែលបានរកឃើញឡើងវិញ នៅ Helfta ក្បែរ Eisleben នៅ German stateនៃ Saxony-Anhalt ។ ព្រះវិហារដែលត្រូវបានប្រើអស់ រយៈពេលជាង ៥០០ ឆ្នាំត្រូវបានសាងសង់ក្នុងឆ្នាំ ៩៦៨ នៃគ.សហើយត្រូវបានគេជឿថា ត្រូវបានគេ ឧទ្ទិសដល់ស្តេច Saint Radegund ជាមហាក្សត្រី នៅសតវត្សរ៍ទី ៦ នៅប្រទេសបារាំង ដែលបានដឹកនាំបុរសជា ប្តីឲ្យចាប់ផ្តើមវត្តសម្រាប់ស្ត្រី ។

ទីបញ្ចុះសពមួយដែលមានផ្នូរ ចំនួន ៧០ និងផ្នូរថ្មជាច្រើនត្រូវបានគេរកឃើញផងដែរ ក្នុងកំឡុងពេលជីកដោយក្រុមអ្នក ស្រាវជ្រាវនិយាយថា ត្រូវបានប្រើជាកន្លែងបញ្ចុះសព សម្រាប់ក្រុមគ្រួសារអភិជន នៃតំបន់។ ព្រះអង្គ Otto ដ៏អស្ចារ្យគឺជាស្តេចអាល្លឺម៉ង់ត្រូវបានគេចាត់ទុកថា ជាការចាប់ផ្តើមដ៏ពិតនៃចក្រភព ដ៏បរិសុទ្ធនៃចក្រភពអាល្លឺម៉ង់ មានពីឆ្នាំ៩៦២ដល់១៨០៦ នៅអឺរ៉ុបកណ្តាល ហើយព្រះអង្គ Otto បានក្លាយជាអធិរាជ អធិរាជដំបូងគេ ។

ចក្រភពរ៉ូម៉ាំង ដ៏បរិសុទ្ធ ត្រូវបានគេដាក់ឈ្មោះ តាមចក្រភពរ៉ូមហើយត្រូវបានគេចាត់ទុកថា ជាផ្នែកបន្ថែម របស់ខ្លួន ដែលមានគោល បំណងដើម្បីស្តារសាសនាកាតូលិក ជាសាសនាតែមួយគត់ នៅចក្រភពនេះ ហើយបង្ក្រាបការតវ៉ារបស់ពួកជំនុំ៕ ដោយ៖លី ភីលីព

Most Popular

To Top