ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់ថ្មី ៖ មនុស្សពេញវ័យ នៅអាមេរិក ៣០ភាគរយ មិនចង់ចាក់វ៉ាក់សាំង

បរទេស ៖ យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានធ្វើឡើង ដោយបណ្តាញ ទូរទស្សន៍អាមេរិក ABC នៅថ្ងៃពុធនេះ បានបង្ហាញថា ពលរដ្ឋអាមេរិក ពេញវ័យប្រមាណជា ៣០ភាគរយ គឺនៅតែមិនទាន់ បានទទួលការចាក់វ៉ាក់សាំងឡើយ ហើយក៏គ្មានបំណង ចាក់វ៉ាក់សាំងដែរ។

នៅក្នុងចំណោម មនុស្ស ដែលបានបដិសេធទាំងអស់នោះ មានប្រមាណជា៧៣ភាគរយ បានលើកឡើងថា មន្ត្រីរដ្ឋាភិបាលបានប្រកាស ព័ត៌មាន បំផ្លើសការពិតអំពីភាព ប្រថុយប្រថាន ទៅនឹងវិរុសកូវីដពូជថ្មី Delta variant ហើយប្រមាណជា៧៩ភាគរយ នៃពួកគេក៏បានអះអាងដែរថា ពួកគេនឹងប្រឈមមុខទៅនឹងការធ្លាក់ខ្លួនឈឺតិចតួចបំផុត ចំពោះវិរុសកូវីដ។

គួរឲ្យដឹងដែរថា គិតមកត្រឹមល្ងាចថ្ងៃអង្គារ ករីណឆ្លង វិរុសកូវីដ គឺបានឆក់យកជីវិត របស់ពលរដ្ឋអាមេរិក ប្រមាណជា៦០៥ ០០០នាក់ មកហើយនិងកំពុងរីករាលដាលឆ្លង ទៅលើពលរដ្ឋ ប្រមាណជា៣៣,៧លាននាក់ មកហើយដែរ ដែលត្រូវបានគេចាត់ ទុកថា ជាប្រទេសដែលទទួលបានតួលេខ អ្នកស្លាប់និងអ្នកឆ្លង ដ៏អាក្រក់បំផុតលើលោក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top