អង់គ្លេស៖សត្វឆ្មាព្រៃតូចដែលមានប្រភេទសត្វជិតផុត ពូជគួរឲ្យកត់សម្គាល់កើតមកមានទម្ងន់ តិចជាងផ្លែប៉ោមបង្ហាញវត្តមាននៅឧទ្យានអភិរក្សចក្រភពអង់គ្លេស នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

កូនសត្វឆ្មាព្រៃ Alaotran ដែលមានរាងស្លីមទន់ភ្លន់ក្បាលនេះ ចំណែកភេទបច្ចុប្បន្នមិនទាន់ត្រូវបានគេកំណត់ ត្រូវបានបញ្ជូននៅគម្រោង Wild Place Project ក្នុងទីក្រុង Bristol កាលពីប៉ុន្មានសប្តាហ៍មុន។ អ្នកអភិរក្សនិយាយថា កំណើតរបស់វានឹងជួយការពារអនាគតរបស់ប្រភេទសត្វ។ កូនសត្វឆ្មាព្រៃ Alaotran ត្រូវបានចាត់ថ្នាក់ថា ជាសត្វដែលជិតផុតពូជយ៉ាងធ្ងន់ធ្ងរ ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ។
លោក Joe Norman ប្រធានក្រុមសត្វនៅគម្រោង Wild Place Project បាននិយាយថា យើងមានការរំភើបចំពោះការចាប់កំណើតទាំងអស់នៅទីនេះប៉ុន្តែការសម្រាលកូននេះគឺគួរឲ្យកត់សម្គាល់។ ដោយសារតែការលំបាករបស់សត្វញីកំពុងប្រឈមមុខនៅក្នុងព្រៃជោគជ័យនៃកម្មវិធីបង្កាត់ពូជដែលត្រូវចាប់បានគឺមានសារសំខាន់ណាស់

បច្ចុប្បន្ននេះមានតែឆ្មារសុភាពរាបចំនួន ៧១ក្បាលនៅក្នុងសួនសត្វ ចំណែកចំនួន ១៧ មាននៅចក្រភពអង់គ្លេស។ សួនសត្វ Bristol ដែលគម្រោង Wild Place មានទំនាក់ទំនងជាមួយមាន ១៤ ភាគរយច្រើនជាងស្ថាប័នដទៃទៀត៕ ដោយ៖លី ភីលីព

