ចិន ៖ ការសិក្សាបានរកឃើញថា ការបំពុលបរិយាកាស អាចបង្កើនហានិភ័យឈឺចាប់ ជាពិសេសស្ត្រី ដែលទទួលរង នូវផ្សែងអ័ព្ទមាន គ្រោះថ្នាក់ដល់ទៅ ៣៣ ដងហាក់ដូចជាទទួលរង ការឈឺចាប់ខ្លាំងអំឡុង ពេលមានរដូវ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។
ឥឡូវនេះការស្រាវជ្រាវ បានបង្ហាញថា ការប៉ះពាល់នឹងផ្សែងអ័ព្ទខ្ពស់ ក៏អាចបង្កើនហានិភ័យ នៃរយៈពេលឈឺ ចាប់សម្រាប់ស្ត្រីផងដែរ ។ អ្នកវិទ្យាសាស្ត្រមកពីមន្ទីរពេទ្យ សាកលវិទ្យាល័យចិន នៅកោះតៃវ៉ាន់ បានបង្ហាញថា ការប៉ះពាល់រយៈពេលយូរ ទៅនឹងការបំពុលបរិយាកាស អាចបង្កើនហានិភ័យ នៃជំងឺរាគរូស ជាការរមួលក្រពើ និងឈឺចាប់ខ្លាំង ចំពោះស្ត្រី ។
គួរឲ្យភ្ញាក់ផ្អើលការស្រាវជ្រាវ របស់ពួកគេបានរកឃើញ ថា ស្ត្រីរស់នៅក្នុងតំបន់ ដែលមានកម្រិតខ្ពស់បំផុត នៃការបំពុលបរិយាកាស គឺងាយនឹងវិវត្តទៅជាជំងឺ៣៣ ដងច្រើនជាងស្ត្រីរស់នៅក្នុង តំបន់ដែលមានកម្រិតទាប ។
សាស្រ្តាចារ្យ Chung Y. Hsu ជាអ្នកស្រាវជ្រាវម្នាក់ នៃការស្រាវជ្រាវបាននិយាយថា យើងមិនទាន់ដឹងអំពីយន្តការ ដែលមានមូលដ្ឋាននោះទេ ប៉ុន្តែស្ត្រេសខាងអារម្មណ៍ ចំពោះស្ត្រីប្រឈមនឹងការបំពុលបរិយាកាស ឬកម្រិតខ្ពស់នៃអរម៉ូនខ្ពស់ នៅក្នុងខ្លួនរបស់ពួកគេ ៕ដោយ៖លី ភីលីព