ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ក្រុមអ្នកស្រលាញ់ ភេទដូចគ្នា ងាយនឹងផឹកគ្រឿងស្រវឹង ជក់បារី និងធ្វើឲ្យសុខភាព ផ្លូវចិត្តកាន់តែអាក្រក

អង់គ្លេស ៖ មនុស្សវ័យជំទង់ស្ត្រី ស្រឡាញ់ភេទ ដូចគ្នា និងប្រុសស្រលាញ់ ប្រុសច្រើនជាងអ្នកស្រលាញ់ ភេទផ្ទុយគ្នាអង់គ្លេស មានអត្រាលើសទម្ងន់ស្រាល ជាងមនុស្ស ដែលមានអាយុ ស្រករគ្នា ប៉ុន្តែងាយនឹងទទួលរង នូវសុខភាពមិនល្អ នៅក្នុងវិស័យសំខាន់ៗ ជាច្រើន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការរកឃើញនេះ បានមកពីការស្ទង់មតិ សុខភាពសម្រាប់ ប្រទេស អង់គ្លេស ឆ្នាំ ២០១១-២០១៨ ត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំ ដោយមជ្ឈមណ្ឌលជាតិ ស្រាវជ្រាវសង្គម និងUCL។ ក្រុមអ្នកជំនាញបានសម្ភាស និង វាយតម្លៃសុខភាព របស់មនុស្សពេញវ័យចំនួន ៥៨,២២៦ នាក់ ដែលមានអាយុលើសពី ១៦ ឆ្នាំក្នុងនោះ ២ ភាគរយ (១,១៣២ នាក់) បានរាយការណ៍ថា បានកំណត់អត្តសញ្ញាណទាំងភេទទី ៣ ។

មនុស្សពេញវ័យភេទទី ៣ (៧ ភាគរយនៃអ្នកត្រូវបានស្ទង់មតិ) ត្រូវបានគេរកឃើញថា ទំនងជារាយការណ៍ អំពីសុខភាពមិនល្អ ឬអាក្រក់ជាងមនុស្សភេទទី ៣ (៦ ភាគរយ) ។ ពួកគេទំនងជា (២៦ ភាគរយ) ទទួលរងពីជំងឺដែលមានរយៈពេលយូរ ជាងប្រជាជនត្រង់ (២២ ភាគរយ) ។

ទន្ទឹមនឹងនេះអ្នកស្រលាញ់ភេទ ដូចគ្នាត្រូវបានគេរកឃើញថា ទទួលបាននូវសុខុមាលភាព ផ្លូវចិត្តខ្ពស់ ដោយទទួលបានពិន្ទុជាមធ្យម ៥១,៤ លើអ្វី ដែលហៅថា Warwick-Edinburgh Scale ។ ផ្ទុយទៅវិញមនុស្ស ពេញវ័យភេទទី ៣ ទទួលបានអត្រាជាមធ្យមត្រឹមតែ ៤៨,៩ ខណៈពេលដែលក្រុម LGB ទទួលបានពិន្ទុទាបជាង ដោយមានអត្រាជាមធ្យម ៤៧,៣ ។

អ្នកស្រាវជ្រាវក៏បាន រកឃើញថាជិត ១/៣ នៃមនុស្ស ស្រឡាញ់ភេទ ដូចគ្នាមានទំនោរ ទៅផឹកច្រើន ពេកបើប្រៀបធៀបទៅ នឹងមនុស្សវ័យជំទង់ ដែលស្រលាញ់ភេទ ដូចគ្នាជិតមួយភាគបួន ។ ទោះយ៉ាងណាការស្ទង់ មតិបានបង្ហាញថា មានតែ ៥១ ភាគរយ នៃប្រជាជន LGB របស់អង់គ្លេសពេញវ័យ គឺលើសទម្ងន់ ឬធាត់បើធៀបនឹង ៦៣ ភាគរយ នៃអ្នកស្រឡាញ់ភេទដូចគ្នា៕ ដោយ៖លី ភីលីព

Most Popular

To Top