ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ ផែនការកេណ្ឌទ័ពថ្មីរបស់ចិន អាចបង្កើនកងទ័ពនៅពេលសង្គ្រាម 

បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានបង្ហាញជាលើកដំបូង នូវផែនការកេណ្ឌកងទ័ពសម្រាប់សង្គ្រាម ដែលអ្នកជំនាញនានានិយាយថា នឹងជាការត្រៀមរៀបប្រទេសយ៉ាងល្អឡើង សម្រាប់ជម្លោះប្រដាប់អាវុធណាមួយ។

ទីភ្នាក់ងារសារព័ត៌មាន  South China Morning Post បានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា សំណើមួយពីក្រសួងកិច្ចការអតីតយុទ្ធជនរបស់ប្រទេសចិន បានដាក់បញ្ចូលផែនការជ្រើសរើសអតីតយុទ្ធជនយោធា ធ្វើឲ្យមន្ត្រីយោធាចូលនិវត្តន៍និងនៅជួរមុខ ត្រូវបានគេចាត់ទុកថា ជាអាទិភាពកំពូល។

សំណើរនេះ នឹងត្រូវផ្ទេរឲ្យក្រុមប្រឹក្សារដ្ឋរបស់ចិន ឬក៏គណៈកម្មការយោធាកណ្ដាល នូវទំនួលខុសត្រូវក្នុងការធ្វើសេចក្តីព្រាងទាហាន ទៅទីភ្នាក់ងារនានាដែលស្ថិតនៅក្នុងកម្រិតផ្សេងគ្នា ហើយសេចក្តីរាយការណ៍បាននិយាយថា អតីតយុទ្ធជនអាចធ្វើការចូលរួមជាថ្មីក្នុងអង្គភាពរបស់ពួកគេ ឬក៏ត្រូវចាត់តាំងឲ្យមានមុខតំណែងថ្មី។

គួរបញ្ជាក់ថា ប្រទេសចិន នាពេលបច្ចុប្បន្ននេះ កំពុងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីប្រមូលមតិយោបល់សាធារណៈ ស្តីពីសេចក្តីព្រាងនោះ។ ប្រទេសចិនមិនបានរៀបចំផែនការកេណ្ឌទ័ព ចាប់តាំងពីឆ្នាំ២០០១មកម្ល៉េះ ហើយសំណើកេណ្ឌទ័ពដំបូង គឺត្រូវបានដាក់ចេញនៅក្នុងឆ្នាំ១៩៨៥៕ប្រែសម្រួល: ប៉ាង កុង

Most Popular

To Top