ព័ត៌មានអន្តរជាតិ

អាគារដ៏អស្ចារ្យ រកឃើញ នៅភាគខាងជើង នៃអ៊ីតាលី ជាអាងហែលទឹក ត្រូវប្រើសម្រាប់ពិធីទឹក កាល ៣.០០០ឆ្នាំមុន នៅយុគសម័យសំរិទ្ធ

អ៊ីតាលី ៖ អាងហែលទឹក ស្ថិតនៅយុគសម័យសំរិទ្ធ ត្រូវបានសាងសង់ កាលពីជាង ៣,០០០ ឆ្នាំមុន នៅប្រទេសអ៊ីតាលី ត្រូវបានប្រើក្នុងពិធីសាសនា បែបជំនឿអរូបី ដើម្បីផ្តល់ចំណាប់ អារម្មណ៍ ថា ប្រជាជនកំពុងស្វែង រកពិភពអាណាចក្រមួយផ្សេងទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

វិមាននេះត្រូវបាន ធ្វើពីឈើ Oak និងធ្នឹម២ដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីលើមេឃ និងលេចចេញ ជាអាណាចក្រមួយ ផ្សេងទៀតសម្រាប់អ្នក ដែលគោរពបូជានៅទីតាំងនោះ ។ បង្គោលឈើធ្នឹម និងក្តារបានបង្កើត ជាផ្នែកខាងក្រៅនៃអាង និងពង្រឹងជញ្ជាំងរណ្តៅជ្រៅ ដែលធ្លាប់មានទឹក ចំណែក រណ្តៅនេះមានប្រវែង ប្រហែល១២ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងជ្រៅជាង ៣ម៉ែត្រ ។

ក្រុមបុរាណវិទូដឹកនាំដោយសាកលវិទ្យាល័យ Cornell ក៏បានរកឃើញវត្ថុបុរាណមួយចំនួន នៅបាតរណ្តៅរួមទាំងសេរ៉ាមិច និងរូបចម្លាក់ដែលពួកគេជឿថា ត្រូវបានប្រើជាតង្វាយក្នុងអំឡុង ពេលធ្វើពិធីសាសនាជំនឿអរូបី។ ដោយប្រើទិន្នន័យកាំរស្មីរ៉ាដា និងការភ្ជាប់រង្វង់មែកធាង អ្នកស្រាវជ្រាវបានកំណត់ថា បាតខាងក្រោមត្រូវបាន សាងសង់ឡើងនៅឆ្នាំ ១៤៤៤ មុនគ.ស ។

អាងហែលទឹក Infinity ត្រូវបានគេហៅថា Noceto Vasca Votiva មានន័យថា ធុងបោះឆ្នោតនៅអ៊ីតាលី ។ វាត្រូវបានគេរកឃើញ ជាលើកដំបូងនៅក្នុងឆ្នាំ ២០១៥ នៅលើភ្នំតូច មួយនៅតំបន់ Po Plain ស្ថិតនៅចន្លោះភ្នំ Alps និង Apennines ទោះយ៉ាងណានៅកន្លែងជីកដំបូង អ្នកបុរាណវិទូមិនទាន់ដឹងច្បាស់ អំពីកាលបរិច្ឆេទ នៃវិមានដ៏ធំនេះទេ ដោយទុកឲ្យ ទីតាំងនោះមានអាថ៌កំបាំង ៕ ដោយ៖លី ភីលីព

Most Popular

To Top