ព័ត៌មានអន្តរជាតិ

កម្រិតទឹកបឹង Great Salt ឈានដល់កម្រិតទាបបំផុត ១៧០ឆ្នាំ នៅពេលគ្រោះរាំងស្ងួត បានជះឥទ្ធិពល ដល់ភាគខាងលិច សហរដ្ឋអាមេរិក

អាមេរិក ៖ កម្រិតទឹកនៃបឹង Great Salt នៅរដ្ឋយូថាហ៍អាចឈាន ដល់កម្រិតទាប ១៧០ឆ្នាំ ដោយសារគ្រោះរាំងស្ងួត ដែលកំពុងរាលដាល នៅភាគខាងលិច សហរដ្ឋអាមេរិក អាចបណ្តាលឲ្យមានបឹងស្ងួត និងប៉ះពាល់ អវិជ្ជមាន ដល់សត្វព្រៃ គុណភាពខ្យល់ និងឧស្សាហកម្មនេសាទ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

បឹងដែលលាតសន្ធឹងពាសពេញវាលខ្សាច់ យូថាហ៍ និងគ្របដណ្តប់លើផ្ទៃដី ជិតនឹងទំហំដីរបស់ Dela ware តាមប្រវត្តិសាស្ត្រធ្លាប់ជាបឹងធម្មជាតិធំ ជាងគេនៅខាងលិចទន្លេទន្លេ Mississippi ។ ទោះយ៉ាងណាក៏ដោយ វាកំពុងរួញអស់រយៈពេលជាច្រើន ទសវត្សមកហើយ នៅពេលប្រជាជនបង្វែរទឹក ពីទន្លេដែលហូរចូលបឹង ទៅរកទឹកដំណាំ និងផ្គត់ផ្គង់ផ្ទះ ។
ប៉ុន្តែភាពរាំងស្ងួតនៅឆ្នាំនេះ ត្រូវបានគេមើលឃើញថា បឹងនេះបានធ្លាក់ចុះដល់កម្រិតទាប មិនធ្លាប់មានពីមុនមកដែលគំរាមកំហែង ដល់កន្លែងសំបុក របស់សត្វបក្សី និងសត្វបក្សីរាប់លាន ក្បាលផ្សេងទៀត ដែលពឹងផ្អែកលើបឹងនេះ ។ ការលាតត្រដាងនៅលើបឹងស្ងួត កាន់តែច្រើនអាចបញ្ចោញធូលី អាសេនិចចូលទៅក្នុងខ្យល់ ដែលមនុស្ស រាប់លាននាក់ ដកដង្ហើម ។

មានការព្រួយបារម្ភផងដែរថា បឹងដែលស្រកចុះវិញ អាចបំផ្លាញឧស្សាហកម្មនេសាទ របស់រដ្ឋ ចំណែកទូកសំពៅ ត្រូវបានគេបោះចោល ចេញពីទឹក ដើម្បីកុំឲ្យពួកគេជាប់ក្នុងភក់។ លោក Lynn de Frei tas នាយកប្រតិបត្តិ នៃអង្គការមិត្តនៃ Great Salt Lake បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Associated Press ថា យើងជាច្រើនបាននិយាយអំពីបឹងនេះ ថា ជាបឹងលូនៗ ៕ដោយ៖លី ភីលីព

Most Popular

To Top