ព័ត៌មានអន្តរជាតិ

បេសកកម្មយោធាអាមេរិក នឹងបញ្ចប់ទាំងស្រុងមុន កាលកំណត់ ត្រឹមថ្ងៃ ទី៣១ខែសីហា

បរទេសៈ បាងកកប៉ុស្តិ៍ចេញផ្សាយ នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសសាជាថ្មី កាលពីថ្ងៃម្សិលមិញដោយបញ្ជាក់អះអាងថា វត្តមានរបស់យោធាអាមេរិក នឹងដកខ្លួនចេញពីអាហ្គានីស្ថានទាំងស្រុង ត្រឹមថ្ងៃទី៣១ខែសីហាប៉ុណ្ណោះ។

លោក Biden បាននិយាយទៀតថា កងកម្លាំងយោធាអាមេរិក ជោគជ័យដ៏ធំមួយរបស់ខ្លួនទាំងការសម្លាប់មេដឹកនាំ ក្រុមភេវរកម្មអ៊ូសាម៉ាប៊ីឡាដិនព្រមទាំងធ្វើឲ្យចុះខ្សោយ នៃកងកម្លាំងប្រយុទ្ធរបស់អាល់កៃដា ព្រមទាំងការការពារការវាយប្រហារ ទាំងឡាយមកលើសហរដ្ឋអាមេរិកផងដែរ។

លោកបញ្ជាក់ទៀតថាអាមេរិក នឹងមិនបញ្ចូនកងកម្លាំងយោធា ជំនាន់ក្រោយទៀតឡើយទៅកាន់ ប្រទេសអាហ្គានីស្ថាន ដើម្បីធ្វើសង្គ្រាមហើយវាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយ សម្រាប់ពលរដ្ឋអាហ្គានីស្ថានខ្លួនឯង ក្នុងការទទួលខុសត្រូវ និងសម្រេចចិត្តចំពោះអនាគតផ្ទាល់ខ្លួន។

ទោះបីជាយ៉ាងណាក្តីប្រធានាធិបតីអាមេរិក ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រប្រទេសអាហ្គានីស្ថាន និងរដ្ឋាភិបាលរបស់ពួកគេផងដែរនិងជាពិសេសក្រុមអ្នកបកប្រែ ជនជាតិអាហ្គានីស្ថាន ជាច្រើនពាន់នាក់ដែលបានធ្វើការឲ្យអាមេរិកកន្លងមកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top