ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា មន្ត្រីរដ្ឋាភិបាល ក្នុងស្រុកបាននិយាយ តាមទូរស័ព្ទថា មនុស្សចំនួន៩នាក់ ក្នុងនោះរាប់ទាំងកុមារចំនួន៧នាក់ និង បង្កឲ្យរងរបួស ដោយឧប្បត្តិហេតុរន្ទះបាញ់ នៅរដ្ឋ Rajasthan ស្ថិតនៅភាគខាងលិច ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ ស្របពេលមានភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំង ។
ការស្លាប់ដោយឧប្បត្តិហេតុរន្ទះបាញ់ បានកើតឡើងនៅស្រុក Kota, Jhalawar និង Dhaulpur រដ្ឋ Rajasthan ។
ទន្ទឹមនឹងនេះដែរ កុមារចំនួន៣នាក់ បានស្លាប់ នៅក្នុងស្រុក Dhaulpur ហើយ៦នាក់ ក្នុងនោះរាប់ទាំងកុមារចំនួន៤នាក់ បានស្លាប់នៅស្រុក Kota និងស្រុក Jhalawar ។
លោក Ashok Gehlot រដ្ឋមន្ត្រីប្រចាំរដ្ឋ Rajasthan បានថ្លែងថា ក្រុមគ្រូពេទ្យបានផ្តល់ការព្យាបាល ដល់អ្នករងរបួសទាំងអស់ នៅក្នុងឧប្បត្តិហេតុ ដោយរន្ទះបាញ់ ដោយសម្តែងការសោកស្តាយចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំ ដល់អ្នកជាទីស្រលាញ់ របស់ក្រុមគ្រសារទាំងឡាយ ៕