ព័ត៌មានអន្តរជាតិ

អជ្ញាធរកោះបាលី បណ្តេញអ្នកទេសចរ ៤នាក់ ចេញបន្ទាប់ពីប្រព្រឹត្ត ខុសច្បាប់កូវីដ

បរទេស ៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះ បានចេញសេចក្តីបញ្ជាមួយ ដើម្បីបណ្តេញជនបរទេស ចំនួន៤នាក់ ដែលសុទ្ធជាភ្ញៀវទេសចរ ឲ្យចាកចេញពីកោះបាលី របស់ខ្លួន ក្រោយពួកគេ ត្រូវបានគេរកឃើញថា បានប្រព្រឹត្ត សកម្មភាពល្មើស ទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេស ក្នុងសម័យកូវីដ ។

អជ្ញាធរបាន បញ្ជាក់ដែរថា ក្នុងនោះស្ត្រីជនជាតិរុស្សីម្នាក់ ដែលបានធ្វើតេស្តវិជ្ជមាន កូវីដ ពេលដែលបានធ្វើដំណើរចូល មកដល់កោះបាលី កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានចាប់ខ្លួន មកវិញក្រោយ ពេលដែលនាងបានព្យាយាម រត់គេចហើយទៅស្នាក់នៅ ក្នុងសណ្ឋាគារមួយកន្លែង នៅយប់ថ្ងៃដដែល ។

ក្រៅពីនោះភ្ញៀវ ទេសចរ៣នាក់ទៀត ដែលត្រូវបានចាប់ខ្លួន ក្រោយពេលដែលពួកគេបានល្មើស ទៅនឹងគោលការណ៍ពាក់ម៉ាស នៅទីសាធារណៈ នៅក្នុងតំបន់រមណីយដ្ឋាន Kuta ហើយត្រូវបាន បញ្ចូលទៅដាក់ចត្តាឡីស័ក នៅសណ្ឋាគារមួយកន្លែង រួមគ្នាមុនពេលដែលត្រូវបណ្តេញ ចេញពីប្រទេសជាមួយគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top