ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត រថយន្តវៀតណាម ចាប់ផ្តើម ដំណើរការរបស់ខ្លួន នៅអាមេរិក ខាងជើងនិងអ៊ឺរ៉ុប

បរទេស៖ VinFast ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងបំផុត របស់វៀតណាមកាលពីព្រឹកថ្ងៃចន្ទនេះបានប្រកាសហើយថាខ្លួននឹង
ចាប់ផ្តើមដំណើរការផលិតកម្មរបស់ខ្លួននៅក្នុងទ្វីបអាមេរិកខាងជើងនិងអ៊ឺរ៉ុបដើម្បីប្រកួតប្រជែងទីផ្សាររថយន្តឆ្លាតវ៉ៃឬ smart electric
cars នៅក្នុងទីផ្សារ។

VinFact បានបង្ហាញវត្តមានដំបូងក្នុងនាមជាក្រុមហ៊ុន ផលិតរថយន្តធំបំផុតក្នុងស្រុក ជាមួយនឹងរថយន្តដើរដោយថាមពល ប្រេងសាំងកាលពីឆ្នាំ
២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា ក្រៅពីទីផ្សារទាំងពីរនេះក្រុមហ៊ុនក៏កំពុងពិចារណា ដើម្បីវាយយកទីផ្សារសហរដ្ឋអាមេរិក កាណដាបារាំង អាល្លឺម៉ង់ព្រមទាំងហូឡង់ ផងដែរ។

មកដល់ពេលនេះម៉ូដេលរបស់ VinFast ចំនួនដែលនឹងត្រូវដាក់ឲ្យលក់ជាផ្លូវការ នៅខែមិនាឆ្នាំក្រោយមានដូចជា VF e35 និង VF e36 ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top