បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុត របស់តៃវ៉ាន់ចំនួន២គឺ Foxconn និង TSMC ត្រូវបានគេដឹងថាបានធ្វើការបញ្ជាទិញ វ៉ាក់សាំងដោយខ្លួនឯង ប្រមាណជា១០លានដូស។

Foxconn ដែលជាអ្នកផលិតឧបករណ៍ និងគ្រឿងបន្លាស់សម្រាប់ Apple ចំណែកឯ TSMC គឺជាអ្នកផលិតបន្ទះឈីបធំបំផុត លើលោកផងនោះ បានឈានទៅដល់ ការបញ្ជាទិញវ៉ាក់សាំង BioNTech ក្នុងតម្លៃប្រមាណ ជា៣៥០លានដុល្លារ។
ការបញ្ជាទិញនេះត្រូវបានគេដឹងដែរថា នឹងយកទៅប្រគល់ជូនរដ្ឋាភិបាលកោះតៃវ៉ាន់ ខណៈដែលរដ្ឋាភិបាលនេះ បានព្យាយាម ក្នុងការបញ្ជាទិញវ៉ាក់សាំង ពីប្រទេសអាល្លឺម៉ង់ជាច្រើន ខែមកហើយនិងតែងតែបានស្តីបន្ទោស ទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំង ជាអ្នករារាំងការដោះដូរ វ៉ាក់សាំងទាំងនោះ៕ ប្រែសម្រួល៖ស៊ុនលី
