ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅភាគខាងលិច សហរដ្ឋអាមេរិក បង្កឲ្យសីតុណ្ហភាព កើនឡើងខ្លំាង

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃកំពុងតែឆាបឆេះ នៅភាគខាងលិច នៃសហរដ្ឋអាមេរិក ខណៈតំបន់នេះត្រូវបាន វាយប្រហារដោយកម្តៅ ដែលនាំមកនូវសីតុណ្ហភាព ក្តៅគួរឲ្យកត់សម្គាល់ នៅតំបន់ជាច្រើន ។

សហគមន៍ត្រូវបានគេប្រាប់ឱ្យជម្លៀសចេញ ខណៈក្រុមពន្លត់អគ្គិភ័យ កំពុងព្យាយាមទប់ទល់ នឹងស្ថានភាពអាសន្ននេះ ។

អ្នកពន្លត់អគ្គីភ័យ២នាក់ នៅរដ្ឋអារីហ្សូណា បានស្លាប់ នៅគ្រាដែលយន្តហោះរបស់ពួកគេ បានគាំង ខណៈដែលទប់ទល់ នឹងភ្លើងឆេះព្រៃ ។

ទន្ទឹមនឹងនេះដែរ រដ្ឋ ឡាសវេហ្គាស ត្រូវគ្នាទៅនឹងសីតុណ្ហភាពខ្ពស់​ គ្រប់ពេលគឺ ៤៧,២ អង្សាសេ កាលពីថ្ងៃសៅរ៍ ។

ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងទប់ទល់ នឹងភ្លើងឆេះព្រៃជាច្រើន នៅក្នុងតំបន់បានឲ្យដឹងថា ខ្យល់ស្ងួតខ្លាំងណាស់ ដែលទឹកភាគច្រើនបានទម្លាក់ចុះ ដោយយន្តហោះដើម្បីបំបាត់អណ្តាតភ្លើង រហួតមុនពេលវាឆេះរាលទៅដល់ដី ។

ភ្លើងឆេះព្រៃបានកើតឡើង​ តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកម្តៅដ៏គ្រោះថ្នាក់មួយទៀត បានវាយប្រហារអាមេរិកខាងជើង ដែលក្នុងនោះរាប់រយនាក់ បានស្លាប់ភ្លាមៗត្រូវបានគេកត់ត្រាទុក ដោយភាគច្រើន នៃពួកគេសង្ស័យថា មានទំនាក់ទំនងនឹងកម្តៅ ។

យោងតាមកម្មវិធីអង្កេតផែនដី របស់សហភាពអ៊ឺរ៉ុបបានឲ្យដឹងថា តំបន់នេះទទួលបានកំណត់ត្រាខ្ពស់បំផុត នៅខែមិថុនា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top