ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Pfizer នឹងជួបជាមួយមន្រ្តី សុខាភិបាល អាមេរិក ដើម្បីពិភាក្សាពីការ ចាក់វ៉ាក់សាំងដូសទី៣

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិត វ៉ាក់សាំង Pfizer នឹងជួបជាមួយមន្រ្តីសុខភាព សហព័ន្ធឱ្យបានឆាប់ ដើម្បីពិភាក្សាពីតម្រូវការ សម្រាប់ការចាក់វ៉ាក់សាំង ការពារមេរោគកូវីដ-១៩នេះ ខណៈដែលខ្លួនកំពុងត្រៀម ស្វែងរកការអនុញ្ញាត ។

កិច្ចប្រជុំនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំង និង ដៃគូរបស់ខ្លួន BioNTech បានប្រកាសផែនការស្វែង រកការអនុម័តបទប្បញ្ញត្តិ របស់សហរដ្ឋអាមេរិក និងអឺរ៉ុប សម្រាប់ការ ចាក់វ៉ាក់សាំងដូសទី៣ របស់ពួកគេក្នុងកំឡុង ពេលការរីករាលដាល នៃទម្រង់ឆ្លងថ្មី និងទិន្នន័យ ដែលពួកគេបានឲ្យដឹងថា បានបង្ហាញពីហានិភ័យខ្ពស់ នៃការឆ្លងក្នុងរយៈពេល ៦ ខែ បន្ទាប់ពីការចាប់ផ្តើមដំបូង។

ការជំរុញនោះ បានជំរុញឱ្យមានការឆ្លើយតប យ៉ាងរហ័សពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិកនិង មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ ដោយអះអាងថា ជនជាតិអាមេរិក មិនត្រូវការការបង្កើន កម្លាំងនោះទេបច្ចុប្បន្ននេះ ។

អ្នកនាំពាក្យក្រុមហ៊ុន បានលើកឡើងថា នៅថ្ងៃច័ន្ទ នេះ ក្រុមហ៊ុន Pfizer គ្រោងនឹងជួបជាមួយ តំណាង FDA ។ កិច្ចប្រជុំនេះត្រូវបានរាយការណ៍ ជាលើកដំបូងដោយកាសែត វ៉ាស៊ីនតោនប៉ុស្តិ៍។ជាមួយគ្នានេះដែរ តំណាងក្រសួងសុខាភិបាល និងសេវាមនុស្ស អាមេរិក មិនបានឆ្លើយតបភ្លាមៗ ទៅនឹងសំណើសុំការអត្ថាធិប្បាយ នោះទេ ។

លោក Anthony Fauci ប្រធានទីប្រឹក្សាវេជ្ជសាស្រ្ត របស់ប្រធានាធិបតីលោក ចូ បៃដិន ដែលដឹកនាំ វិទ្យាស្ថានជាតិ អាឡែកហ្សី និងជំងឺឆ្លងក៏ដូចជាប្រធាន វិទ្យាស្ថានសុខភាពជាតិ និង CDC ក៏ស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានគេអញ្ជើញឱ្យចូលរួមនៅក្នុង សន្និសីទកាសែត ដែលអាចផ្លាស់ប្តូរទៅមួយថ្ងៃទៀត នេះបើយោងតាមរបាយការណ៍ ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top