រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃអង្គារថា ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ បន្ថែមទៀត ចំនួន១.៦០៥ នាក់ គិតក្នុងរយៈពេល៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទំាងប្រទេសកើនឡើង ដល់៥៣៥.៨៣៨នាក់ ។
ក្រសួងបានឲ្យដឹងថា មានករណីថ្មី ចំនួន៤៥.០២២នាក់ ត្រូវបានរកឃើញ ដែលនាំឲ្យករណីឆ្លងសរុប ដល់១៩.១៥១.៩៩៣ នាក់ ។
ថ្មីៗនេះប្រេស៊ីល ជាប់លំដាប់លេខ២ លើពិភពលោក ដែលមានអ្នកស្លាប់ច្រើនបំផុត បន្ទាប់សហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងច្រើនបំផុត លំដាប់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។
ក្រសួងបានឲ្យដឹងថា ប្រទេសនៅអាមេរិកខាងត្បូង ដែលធ្លាប់រងរលកថ្មី នៃការឆ្លងជំងឺដែលមានអ្នកជំងឺ ពោរពេញមន្ទីរពេទ្យ ដែលមានអ្នកអត្រាមរណៈ ចំនួន២២៥នាក់ ក្នុងចំណោមមនុស្ស ១០០.០០០នាក់ ។
គិតត្រឹមថ្ងៃចន្ទ មានពលរដ្ឋ១១៥.៥លាននាក់ នៅក្នុងប្រទេសប្រេស៊ីល បានទទួលវ៉ាក់សាំងតិចបំផុត ១ដូសនិងជាង៣០,៩លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់កម្រិត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា