ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្របង្ហាញ កន្លែងមានខ្យល់កខ្វក់បំផុត ស្ថិតនៅតាមបណ្តោយឆ្នេរអឺរ៉ុប ខណៈកោះ Canary ស្ថិតនៅលើកំពូលក្នុងបញ្ជី

អេស្ប៉ាញ៖អ្នកវិទ្យាសាស្ត្របានបង្ហើបឲ្យដឹងថា តើផ្នែកណាមួយនៃទ្វីបអ៊ឺរ៉ុប មានខ្យល់អាកាសបរិសុទ្ធបំផុត ក្នុងអំឡុងពេលខែរដូវក្តៅ ហើយវាមិនមែនជាដំណឹងល្អសម្រាប់អ្នកដែលគ្រោង ធ្វើដំណើរទៅប្រទេសអេស្ប៉ាញ នោះឡើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនអាកាសចរណ៍ មានមូលដ្ឋាននៅ Palo Alto បានប្រមូលទិន្នន័យរបស់ឧបករណ៍ចាប់សញ្ញាស្តីពីការបំពុលបរិយាកាស ចំនួន២ប្រភេទ គឺបញ្ហាភាគល្អិត (PM) នៅតាមឆ្នេរសមុទ្រអឺរ៉ុប នាថ្ងៃឈប់សម្រាក និងអាសូតឌីអុកស៊ីត (NO2) នៅក្នុងទីក្រុងអឺរ៉ុប។ ពួកគេបានរកឃើញកោះCanary Sardegna នៅលើកោះ Italian island Sardinia និងឆ្នេរសមុទ្រភាគខាងត្បូងអេស្ប៉ាញមានកម្រិត PM ខ្ពស់ជាពិសេសមាន ទាំងអតិសុខុមទស្សន៍តូចៗ និងដំណក់រាវដែលអណ្តែតលើអាកាស ភាគច្រើនមើលមិនឃើញ ដោយភ្នែកទទេ។

លទ្ធផលបានបង្ហាញថា បើនិយាយអំពីទីក្រុងនានាទីក្រុងអាតែននៅប្រទេសក្រិក និងទីក្រុងKraków នៅប្រទេសប៉ូឡូញ គឺស្ទើរតែអាក្រក់ដូចទីក្រុងឡុងនៅពេលនិយាយអំពី ការបំពុលបរិស្ថានNO2 ពីព្រោះNO2 អាចនាំឲ្យមានបញ្ហាសុខភាពដូចជារលាកផ្លូវដង្ហើម ព្រមទំាងធ្វើឲ្យជំងឺបេះដូង និងសួតកាន់តែធ្ងន់ធ្ងរ ខណៈបញ្ហាភាគល្អិត (PM) អាចចូលក្នុងសួតបានយ៉ាង ងាយស្រួលហើយ បន្ទាប់មក ចរន្តឈាម។

ប្រសិនបើអ្នកចង់បាន ថ្ងៃឈប់សម្រាកគ្មានការបំពុលបរិស្ថាននៅរដូវក្តៅនេះ ការវិភាគក៏បានបង្ហាញ ថា ឆ្នេររបស់ស្កុតឡេនមានខ្យល់អាកាសបរិសុទ្ធបំផុត នៅក្នុងទ្វីបទាំងមូល។ Airly និយាយថា មនុស្សគួរតែយកចិត្តទុកដាក់ចំពោះលទ្ធផល របស់ពួកគេនៅពេលជ្រើសរើស ទិសដៅថ្ងៃឈប់សម្រាកនៅរដូវក្តៅ នេះ។

ក្រុមហ៊ុនបាននិយាយថា ដោយប្រើឧបករណ៍ចាប់សញ្ញាក្រុមហ៊ុនអាកាសចរណ៍ Airly ផ្តល់នូវទិន្នន័យមានភាពសុក្រិត និងជ្រុលក្នុងតំបន់សម្រាប់រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងធុរកិច្ចដើម្បីដោះស្រាយបញ្ហា នៃការបំពុលបរិយាកាស៕ ដោយ៖លី ភីលីព

Most Popular

To Top