សហរដ្ឋអាមេរិក ក្នុងរដ្ឋបាល លោក ចូ បៃឌិន កំពុងពិនិត្យមើលលទ្ធភាព នៃការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់មួយ ឫ ហៅថា hotline ជាមួយនឹងរដ្ឋាភិបាល ប្រទេសចិន។ វិធីនេះស្រដៀងនឹងទូរស័ព្ទ ក្រហម (red phone) ដែលបានបង្កើតឡើង រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ក្នុងអំឡុងសង្រ្គាមត្រជាក់ អនុញ្ញាតឱ្យអាមេរិក អាចធ្វើការទំនាក់ទំនង ដោយផ្ទាល់ជាមួយ មេដឹកនាំវិមានក្រឹមឡាំង។

គំនិតមួយនេះ ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ហើយមិនទាន់បានលើកឡើង ភិភាក្សាជាផ្លូវការជាមួយ ប្រទេសចិនទេ។ រដ្ឋបាល លោកបៃឌិន ចង់បង្កើតវិធីទំនាក់ទំនងដោយផ្ទាល់ ទៅកាន់រដ្ឋាភិបាល លោក សុី ជិងពីង ដើម្បីកាត់បន្ថយហានិភ័យ នៃជម្លោះរវាងសហរដ្ឋអាមេរិក និងចិន។

បើសិនជាគំនិត នៃការបង្កើតលេខទូរស័ព្ទបន្ទាន់ (hotline) នេះត្រូវបានព្រមព្រៀង ដោយប្រទេសមហាអំណាចទាំង ២ មែន នោះនឹងអនុញ្ញាត ឱ្យលោកប្រធានាធិបតី ចូ បៃឌិន ឬមន្ត្រីជាន់ខ្ពស់នៅក្នុង ក្រុមសន្តិសុខជាតិរបស់លោក អាចធ្វើការហៅទូរស័ព្ទ ឬផ្ញើសារ ទៅលោកប្រធានាធិបតី ស៊ី ជីនពីង ឬអ្នកដែលនៅជុំវិញ លោកបានដោយផ្ទាល់ ក្នុងករណីផ្តល់ព័ត៌មានបន្ទាន់ អំពីចលនា នៃការចល័តទ័ពភ្លាមៗ ឬ ករណី hack តាមអ៊ីនធឺណិតជាដើម៕ ប្រភព៖សប្បាយ

