ព័ត៌មានអន្តរជាតិ

អង់គ្លេស មានវត្តមានក្រុមហ៊ុន មានតម្លៃថ្លៃ បំផុត៣៣ពាន់លានដុល្លារ មួយទៀត

បរទេស ៖ ក្រុមហ៊ុន Revolut គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ក្រោយទទួលបានប្រាក់ វិនិយោគបន្ថែមពីសំណាក់ ធនាគារជប៉ុន SoftBank រួចមកគឺបានក្លាយទៅជាក្រុមហ៊ុន ដែលមានតម្លៃរហូត ទៅដល់៣៣ពាន់លានដុល្លារ ។

ក្រុមហ៊ុនបានប្រកាស នឹងប្រើប្រាស់កញ្ចប់មួយក្នុងទំហំ ប្រមាណជា៨០០លានដុល្លារ ទៅធ្វើកិច្ចការងារអភិវឌ្ឍផលិតផល និងពង្រីកប្រតិបត្តិការ របស់ខ្លួនបន្ថែមទៀតផងដែរទាំង នៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងបណ្តាទីផ្សារផ្សេងទៀត ។

គួរឲ្យដឹងដែរថា Revolut បានដំណើរការ របស់ខ្លួន ដំបូងនៅក្នុងប្រទេសអង់គ្លេស តាំងពីឆ្នាំ២០១៥ ហើយបានទទួល បានប្រជាប្រិយភាព យ៉ាងខ្លាំងពិសំណាក់ អ្នកធ្វើដំណើរជាពិសេស ដែលបានប្រើប្រាស់ វាសម្រាប់ដូររូបិយវត្ថុ ជាជាងការប្រើប្រាស់ម៉ាស៊ីន ATM នៅក្រៅប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top