ព័ត៌មានអន្តរជាតិ

គណកម្មការ សុវត្ថិភាព ផលិតផល អាមេរិកប្តឹង Amazon ពាក់ព័ន្ធ នឹងការលក់ ទំនិញមានផល គ្រោះថ្នាក់

បរទេស ៖ នៅសប្តាហ៍នេះ គណកម្មការ ទទួលបន្ទុកកិច្ចការងារ សុវត្ថិភាព ចំពោះអតិថិជន របស់អាមេរិក បានធ្វើការដាក់ពាក្យ បណ្តឹងទៅលើក្រុមហ៊ុន លក់ទំនិញ អនឡាញ Amazon ថាបានបន្តលក់ផលិតផល ដែលអាចផ្តល់ផលគ្រោះថ្នាក់ នៅលើវេបសាយរបស់ខ្លួន។

ប្រភពដដែលបាន បញ្ជាក់ទៀតថា ក្នុងចំណោមផលិតផលទាំងនោះ ក៏មានទាំងឧបករណ៍ត្រួតពិនិត្យ សារធាតុកាបូនម៉ូណូអុកស៊ីត ដែលមិនដំណើរការផង ព្រមទាំងខោ អាវក្មេងៗ ជាច្រើនដែលអាចឆាបឆេះ និងជាពិសេសឧបករណ៍ផ្លំសក់ ដល់ទៅជាង៤០ម៉ឺនគ្រឿង ដែលអាចបង្កទៅជាការឆក់ ដល់អ្នកប្រើប្រាស់ផងដែរ ។

គណកម្មការដដែល បានបញ្ជាក់ដែរថា ពួកគេក៏ធ្លាប់ បានបង្ខំឲ្យ Amazon ក្នុងការបញ្ចប់លក់ទំនិញ នោះជាច្រើនដងមកហើយ និងស្នើឲ្យក្រុមហ៊ុនធ្វើការប្រមូល យកទំនិញ ដែលបានលក់ចេញមកវិញផងដែរ ជាមួយនឹងប្រាក់សំណង ពេញលេង១០០ភាគរយ ប៉ុន្តែមិនបានទទួលលទ្ធផល ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top