បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថា
មនុស្សស្លាប់ ជាង៥លាននាក់ ក្នុងនោះមានប្រមាណ២,៦លាននាក់ នៅអាស៊ី អាចត្រូវបាន គេសន្និដ្ឋានថា មានសីតុណ្ហភាពក្តៅ និងត្រជាក់មិនធម្មតា ដែលកំពុងកើតមានជាទូទៅ ដោយសារតែការប្រែប្រួល អាកាសធាតុ ។
យោងតាមការស្រាវជ្រាវ ដំបូង ដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីសុខភាព Lancet Planetary Health កាលពីដើមខែនេះថា ការស្លាប់ មាន៩,៤ភាគរយ នៃការស្លាប់ទូទាំងពិភពលោក ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក នេះអាចត្រូវបានផ្សារភ្ជាប់ ជាមួយនឹងសីតុណ្ហភាពខ្លាំង ។ ភាគច្រើននៃពួកគេ គឺដោយសារតែអាកាសធាតុត្រជាក់ ប៉ុន្តែការប្រែប្រួលអាកាស ធាតុកាន់តែធ្ងន់ធ្ងរទៅៗ ហានិភ័យ នៃកម្តៅដ៏គ្រោះថ្នាក់បំផុត ។
នៅអាស៊ីអាគ្នេយ៍ ការស្លាប់ប្រចាំ ឆ្នាំប្រហែល១៩០.០០០នាក់ ត្រូវបានបង្កឡើងដោយ “សីតុណ្ហភាពមិនអំណោយផល” ដោយប្រហែល ៨៩ភាគរយ នៃអ្នកទាំងនោះគឺទាក់ទងនឹងអាកាសធាតុត្រជាក់ ។ ប៉ុន្តែនិន្នាការ កំពុងផ្លាស់ប្តូរនៅក្នុងតំបន់ជាមួយ នឹងការស្លាប់ដែលទាក់ទង នឹងកម្តៅកើនឡើង ។
“សីតុណ្ហភាពត្រជាក់ គឺជាបញ្ហាធំជាងក្តៅ ។ ប៉ុន្តែជាមួយនឹងការប្រែប្រួល អាកាសធាតុ សីតុណ្ហភាពក្តៅ នឹងកាន់តែធ្ងន់ទៅៗ” ។ អ្នកនិពន្ធ និងជាសាស្ត្រចារ្យ ផ្នែកសុខភាព បរិស្ថានពិភពលោក និងជីវស្ថិតិនៅឯសកលវិទ្យាល័យ Monash University បានលើកឡើងដូច្នេះ ។
“ នេះអាចផ្តល់ នូវព័ត៌មានល្អៗ ដល់កម្រិតផ្សេងៗគ្នា នៃរដ្ឋាភិបាល អំពីចំនួនមនុស្ស ដែលបានស្លាប់ដោយសារសីតុណ្ហភាព ក្តៅនិងត្រជាក់ ។ ពួកគេអាចបង្កើតផែនការ យុទ្ធសាស្ត្រដើម្បីការពារប្រជាជន របស់ពួកគេនា ពេលអនាគត” ។
“បច្ចុប្បន្ននេះខ្ញុំគិតថា មនុស្សជាច្រើនដឹងថា សីតុណ្ហភាព គឺជាគ្រោះថ្នាក់ដល់សុខភាពមនុស្ស ជាពិសេសកម្តៅខ្លាំង និងត្រជាក់ខ្លាំង ។ យើងអាចផ្តល់ ភស្តុតាងនេះ” ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា