ព័ត៌មានអន្តរជាតិ

ការផ្ទុះយ៉ាងខ្លាំង មិនស្គាល់ ពីមុនមានឥទ្ធិពលខ្លាំង ជាង Supernova ១០ ដង អាចជួយពន្យល់ ពីមូលហេតុផ្កាយ អាយុ ១៣ ពាន់លានឆ្នាំ នៅ Milky Way

អូស្រ្តាលី ៖ ការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថា ការផ្ទុះដ៏ធំសម្បើមមិនធ្លាប់មានពីមុនមកនៅក្នុងទីជ្រៅ ដែលបានកើតឡើងជិត ១៣ ពាន់លានឆ្នាំមុន គឺជាភស្តុតាងដំបូង នៃផ្កាយអាថ៌កំបាំង មានឥទ្ធិពលខ្លាំងជាង Supernova ១០ ដងនេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការផ្ទុះត្រូវបានគេស្គាល់ថា ជា Magneto-Rotational Hypernova មានថាមពល ១០ ដងច្រើន ជាង Supernova ។ វាអាចជាមូលហេតុ ដែលផ្កាយបុព្វកាល មួយក្នុង Milky Way galaxy ត្រូវបានគេស្គាល់ថា SMSS J200322.54-114203.3 មានធាតុលោហៈច្រើន ដូចជាស័ង្កសីអ៊ុយរ៉ាញ៉ូម និងសូម្បីតែមាស នៅក្នុងវាជាងវត្ថុដទៃ ទៀត មានអាយុដូចគ្នា ។

លោហធាតុទាំងនេះជាធម្មតាបង្កើត ពីការរួមបញ្ចូលផ្កាយនៃនឺត្រុង ប៉ុន្តែមិនដល់កម្រិត ដែលបានឃើញនៅក្នុងSMSS J200322.54-114203.3.។ លោកបណ្ឌិត Yong អ្នកវិទ្យាសាស្ត្រ នៃសាកល វិទ្យាល័យជាតិ អូស្រ្តាលី បានថ្លែងការណ៍មួយថា ផ្កាយដែលយើងកំពុង មើលមានសមាមាត្រពីដែក ទៅអ៊ីដ្រូសែនប្រហែល ៣០០០ ដងទាបជាង ព្រះអាទិត្យមានន័យថា វាកម្រណាស់ ។

ទោះយ៉ាងណាការពិតដែលថា វាផ្ទុកបរិមាណច្រើនជាង បរិមាណដែលរំពឹងទុក នៃធាតុធ្ងន់ជាងនេះមានន័យថា វារឹតតែកម្រជាងនេះទៅទៀត គឺជាម្ជុលពិតប្រាកដមួយ នៅក្នុង ក្រោលមួយ ។ SMSS J200322.54-114203.3 មានអាយុកាល ៧៥០០ ឆ្នាំពន្លឺពីព្រះអាទិត្យ ព្រោះឆ្នាំពន្លឺ ដែលវាស់ចម្ងាយក្នុង លំហគឺប្រមាណ ៦ សែនកោដិម៉ាយល៍ ៕ដោយ៖លី ភីលីព

Most Popular

To Top