ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ព្រមាន ៖ ការឆ្លើយអ៊ីម៉ែល ក្រៅម៉ោង ធ្វើការបង្កើន ហានិភ័យ នៃភាពតានតឹង ឈឺក្បាល និងឈឺខ្នង

ការស្រាវជ្រាវថ្មី បានបង្ហាញថា ការឆ្លើយតបប្រព័ន្ធអ៊ីម៉ែល របស់លោកអ្នកនៅក្រៅ ម៉ោងធ្វើការបង្កើន ហានិភ័យខ្ពស់បំផុត នៃភាពតានតឹងអារម្មណ៍ អស់កម្លាំង ឈឺក្បាល និងឈឺខ្នង ព្រមទំាងរងគ្រោះនឹងបញ្ហា សុខភាពធ្ងន់ធ្ងរ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកជំនាញក៏បានព្រមានថា ការរង់ចាំការ ជូនដំណឹងការងារនៅផ្ទះជានិច្ចអាចប៉ះពាល់ដល់ការ រំលាយអាហារ និងភាពស៊ាំ ដែលធ្វើឲ្យមនុស្សងាយរង គ្រោះនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាការឆ្លងជំងឺលើសឈាម និង ជំងឺធ្លាក់ទឹកចិត្តជាដើម ។ ពួកគេបានបន្តថា វាក៏ជួយកាត់បន្ថយពេលវេលា សម្រាប់សកម្មភាពងើបឡើងវិញ ដូចជាការ ធ្វើអន្តរកម្មសង្គមការធ្វើលំហាត់ប្រាណ និងការចំណាយពេល វេលាក្នុងស្ថានភាព ធម្មជាតិ។ដោយ៖លី ភីលីព

Most Popular

To Top