ក្រុមបាតុករ និង ក្រុមប៉ូលីសនៅទីក្រុងបាងកក បានប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បណ្តាលឱ្យមានការបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក ដាក់ក្រុមបាតុករ ដែលទាមទារឱ្យ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ។
ក្រុមបាតុករ ថា រដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះចន្លេះខ្វះខាត ក្នុងការគ្រប់គ្រងរបស់ខ្លួន ហើយបណ្តាលឱ្យវីរុសកូវីដ-១៩ ផ្ទុះឆ្លងពេញប្រទេស ។ បាតុករម្នាក់ឈ្មោះ Kanyaporn Veeratat អាយុ ៣៤ ឆ្នាំបានប្រាប់សារព័ត៌មាន រ៉យទ័រថា “រដ្ឋាភិបាលមានភាពខ្សោយ ក្នុងការគ្រប់គ្រងស្ថានការណ៍ ហើយប្រសិនបើយើងមិនធ្វើអ្វីសោះ នោះនឹងមិនមានការផ្លាស់ប្តូរទេ” ។
រូបសាកសាពក្លែងក្លាយជាច្រើន ត្រូវ បានគេយក ទៅកន្លែងធ្វើបាតុកម្ម ដើម្បីតំណាងឱ្យការ បរាជ័យ របស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការ រីករាលដាល នៃវីរុសកូវីឌ បណ្តាលឱ្យមានមនុស្សស្លាប់ ៣៣៤១នាក់ ចាប់តាំងពីមានការផ្ទុះ កាលពីដើមឆ្នាំ ២០២១កន្លងទៅ ៕ sabay





