វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅតែបន្តមើលឃើញការកើនឡើងនៃករណីឆ្លងជំងឺកូវីដ -១៩ ទាំងការស្លាប់ និងការស្នាក់នៅមន្ទីរពេទ្យដែលត្រូវបានជំរុញដោយទម្រង់ឆ្លងថ្មី Delta ដែលអាចចម្លងបានខ្ពស់ និងភាពស្ទាក់ស្ទើរនៃវ៉ាក់សាំង។
សារព័ត៌មានចិន ស៊ីនហួ បានរាយការណ៍ថាប្រទេសនេះមានអត្រាជាមធ្យម ៣២,០០០នាក់ក្នុងមួយថ្ងៃកើនឡើង ៦៦ ភាគរយពីសប្តាហ៍មុននិង ១៤៥ ភាគរយខ្ពស់ជាងអត្រាកាលពីពីរសប្តាហ៍មុន នេះបើយោងតាមការដកស្រង់ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។
ជាមធ្យមជនជាតិអាមេរិក ២៥៨ នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមួយថ្ងៃក្នុងសប្តាហ៍នេះ គឺកើនឡើង ១៣ ភាគរយពីអត្រានៃការស្លាប់ប្រចាំថ្ងៃនៅសប្តាហ៍មុន។
បច្ចុប្បន្ននេះប្រជាជនប្រហែល ២៥,០០០ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ យោងតាមទិន្នន័យពីនាយកដ្ឋានសុខាភិបាល និងសេវាមនុស្សសហរដ្ឋអាមេរិក ដែលមានការកើនឡើង ២៦ ភាគរយពីសប្តាហ៍មុន និង ៥០ ភាគរយកើនឡើងពីពីរសប្តាហ៍មុន។
ការកើនឡើងនេះបានកើតឡើងនៅពេលដែលទម្រង់ឆ្លងថ្មី Delta កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ដែលក្លាយជាត្រកូលចម្លងរោគទម្រង់ថ្មី ដ៏លេចធ្លោជាងគេនៅសហរដ្ឋអាមេរិក។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានឱ្យដឹងថា សមាមាត្រនៃករណីដែលត្រូវបានប៉ាន់ប្រមាណថា ទម្រង់ឆ្លងថ្មី Delta ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៥៧,៦ ភាគរយ៕ដោយ ឈូក បូរ៉ា