ព័ត៌មានអន្តរជាតិ

សោកសង្រេងណាស់! គ្មានកន្លែងព្យាបាល ពលរដ្ឋថៃ ស្លាប់បន្តបន្ទាប់ តាមចិញ្ចើមផ្លូវគួរឱ្យអាសូរ

នៅក្នុងប្រទេសថៃ សាកសព៤នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅលើចិញ្ចើមផ្លូវយ៉ាងសង្វេកបំផុត ។ ក្នុងនោះសាកសពបុរសម្នាក់ រង់ចាំអស់ជាច្រើនម៉ោង ទើបបុគ្គលិកពេទ្យ បានមកដល់នៅម៉ោង ១០ យប់ ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

បន្ទាប់ពីបានប្រមូល សាកសពបុរសនោះភ្លាម អាជ្ញាធរត្រូវបានគេហៅ ឱ្យទៅយកសាកសព បុរសម្នាក់ទៀត ដែលត្រូវបានគេប្រទះឃើញ បានស្លាប់នៅលើចិញ្ចើមផ្លូវ Ratchadamnoen Klang Avenue ។ ដោយមានការសង្ស័យថា បានមានជាប់ពាក់ព័ន្ធនឹងវីរុស កូវីដ១៩ សាកសពរបស់ បុរសរូបនោះ ត្រូវបានទុកចោលរហូត ដល់មានបុគ្គលិកពេទ្យជំនាញ ក្នុងសំលៀកបំពាក់ ការពារកម្រិតខ្ពស់ មកដល់ ដើម្បីធ្វើកោសល្យវិច្ច័យ ។

ប្រភពព័ត៌មាន មួយបានឲ្យដឹង នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ មានករណី បុរសពីរនាក់ទៀត ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅតាមដងផ្លូវក្នុងទីក្រុងបាងកក ។ បើតាមប្រភព ដែលបានឃើញ ហេតុការណ៍បានឱ្យដឹងថា “ក្រុមគ្រូពេទ្យសង្ស័យថា ពួកគេទាំងអស់បានស្លាប់ ដោយជំងឺកូវីដ១៩ ហើយគ្មានផ្ទះសម្បែង។ សាកសពទាំង៤នាក់ គ្មានទីលំនៅច្បាស់លាស់ ហើយគ្មានសាច់ញាតិណាមួយ ចេញមុខមកអះអាងថាជាក្រុមគ្រួសារខ្លួនឡើយ” ៕

Most Popular

To Top