ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង អង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ៤៦០០០ករណី

ឡុងដ៌៖ យោងតាមតួលេខផ្លូវការបានឲ្យដឹងថាចក្រភពអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៤៦,៥៥៨ករណី ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណីឆ្លងវីរុសនេះកើនឡើងដល់ ៥,៥១៩,៦០២ ករណី។

ប្រទេសនេះក៏បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺនេះចំនួន ៩៦ នាក់ទៀត ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ២៤ ខែមីនា។ ចំនួនអ្នកស្លាប់ដែលទាក់ទងនឹងវីរុសនេះមានចំនួនសរុប ១២៨,៨២៣ នាក់។ តួលេខទាំងនេះរាប់បញ្ចូលតែការស្លាប់របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានលើកដំបូងរបស់ពួកគេតែប៉ុណ្ណោះ។

ទិន្នន័យចុងក្រោយបានកើតឡើងនៅពេលដែលប្រទេសអង់គ្លេស បានដកការរឹតត្បិតផ្នែកច្បាប់ភាគច្រើនទាក់ទងនឹងទំនាក់ទំនងសង្គមកាលពីថ្ងៃច័ន្ទ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា ខ្លួននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងផ្តល់ការគាំទ្រថ្នាក់ជាតិ ដល់តំបន់មូលដ្ឋាន ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ក្នុងតំបន់រួមមាន Blackpool, Cheshire East និងទីក្រុង Oxford បាននិងកំពុងទទួលបានការគាំទ្របន្ថែមទៀត ខណៈដែលវិធានការណ៍បន្ថែមចាំបាច់ ដើម្បីបន្ថយអត្រាកំណើននៃជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះដែររដ្ឋាភិបាល បានពង្រឹងតម្រូវការសម្រាប់មនុស្ស ដែលត្រូវធ្វើច័តាឡីស័ក ប្រសិនបើពួកគេត្រូវបានគេស្គាល់ថា ជាមនុស្សជិតស្និទ្ធរបស់នរណាម្នាក់ ដែលបានធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតិដោយកម្មវិធី NHS (សេវាសុខភាពជាតិ) សម្រាប់ជំងឺកូវីដ-១៩៕

Most Popular

To Top