បរទេស ៖ កងទ័ពអាមេរិក ប្រចាំនៅអឺរ៉ុប និងអាហ្វ្រិក បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក និងកងកម្លាំងការពារជាតិ ហ្សកហ្ស៊ី យោធាសហរដ្ឋអាមេរិក និងកងកម្លាំងការពារជាតិ ហ្សកហ្ស៊ី កំពុងតែត្រៀមចាប់ផ្តើម ធ្វើសមយុទ្ធ Agile Spirit មានរយៈពេល២សប្ដាហ៍ ក្នុងសប្ដាហ៍ក្រោយ នៅតាមតំបន់ហ្វឹកហាត់ និងមូលដ្ឋានយោធាមួយចំនួន របស់ប្រទេសហ្សកហ្ស៊ី ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រុមមន្ត្រីអាមេរិក បាននិយាយប្រាប់ថា នៅក្នុងឆ្នាំនេះ សមយុទ្ធ Agile Spirit ចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដោយធ្វើពិធីបើកនៅមូលដ្ឋាន កងទ័ពអាកាស Senaki ហើយប្រព្រឹត្តទៅរហូតដល់ថ្ងៃទី០៦ ខែសីហា ដោយបិទកម្មវិធីវិញនៅតំបន់ហ្វឹកហាត់ Orpholo ក្នុងប្រទេសហ្សកហ្ស៊ីដដែល ។
តាមសេចក្តីរាយការណ៍ សមយុទ្ធនេះ នឹងមានការចូលរួមដោយបុគ្គលិកយោធា អាមេរិកចំនួន៧០០នាក់ និងកងទ័ពហ្សកហ្ស៊ី ចំនួន១.៦០០នាក់ ជាមួយនឹងកងទ័ព២៥០ផ្សេងទៀត មកពីប្រទេសចូលរួមដទៃផ្សេងទៀត ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមមន្ត្រីកងទ័ពអាមេរិកប្រចំាំ នៅអឺរ៉ុបនិងអាហ្វ្រិក បាននិយាយយ៉ាងដូច្នេះថា “សមយុទ្ធលំដាប់ កងពលតូច នឹងរួមបញ្ចូលនូវសមយុទ្ធថ្នាក់ទី បញ្ជាការ ការហ្វឹកហាត់នៅលើទីលាន និងសមយុទ្ធបាញ់គ្រាប់ ពិតពហុជាតិចម្រុះ” ៕ ប្រែសម្រួល៖ប៉ាង កុង