បរទេស ៖ ប្រទេសជប៉ុន និងប្រទេសអ៊ីស្រាអ៊ែល នៅសប្តាហ៍នេះបានឈាន ទៅដល់ការចុះកិច្ចព្រមព្រៀងមួយ ក្នុងការអនុវត្តការងារ
ស្រាវជ្រាវបែបវិទ្យាសាស្ត្រ សម្រាប់ត្រៀមបេសកកម្ម ទៅកាន់ភពព្រះច័ន្ទ ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ក្រសួងកិច្ចការងារ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់ប្រទេសអ៊ីស្រាអ៊ែល ដោយបានបញ្ជាក់ទៀតដែរថា ការចុះហត្ថលេខា ដែលបានប្រព្រឹត្តទៅនៅក្នុងស្ថាន ទូតជប៉ុននៅអ៊ីស្រាអ៊ែល ក្នុងទីក្រុង Tel Aviv ។
នៅក្រោមផែនការ និងកុងត្រានោះផងដែរក្រុមហ៊ុន Startup របស់ប្រទេសអ៊ីស្រាអ៊ែល ដែលមានឈ្មោះថា Helios ជាមួយនឹងការគាំទ្រ
ពីក្រោយដោយទីភ្នាក់ងារស្រាវជ្រាវ អវកាសរបស់ប្រទេសអ៊ីស្រាអ៊ែល ផងនឹងធ្វើការបញ្ចូលគ្នា ជាមួយគ្នានឹងក្រុមហ៊ុនជប៉ុន Ispace។
Helios ត្រូវបានគេដឹងថាបានត្រៀមផែនការ របស់ខ្លួនផងដែរ ដើម្បីអាចធ្វើការផលិត អុកស៊ីសែននិងសារធាតុលោហៈចេញ ពីដីរបស់ភពព្រះច័ន្ទ
ដែលត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាផលិតផលថ្មី បំផុតក្នុងប្រវត្តិសាស្ត្រ ៕
ប្រែសម្រួល៖ស៊ុនលី