ព័ត៌មានអន្តរជាតិ

UN ដាក់ផែនការ ប្រកបដោយមហិច្ឆិតា ដើម្បីបញ្ឈប់ទាំងស្រុង នូវការកើនឡើង នូវការបំពុលប្លាស្ទិច សមុទ្រ នៅត្រឹមឆ្នាំ ២០៥០

UN ៖ អ្នកស្រាវជ្រាវ នៅអង្គការសហប្រជាជាតិ ដាក់ចេញនូវផែនការ ប្រកបដោយមហិច្ឆតា ដើម្បីឈានដល់ការ បំពុល ប្លាស្ទិចសមុទ្រ សូន្យទូទាំងពិភពលោក នៅឆ្នាំ ២០៥០ រួមទាំងការកាត់បន្ថយផលិតកម្មការ សម្របសម្រួលគោល នយោបាយ ពិភពលោក និងការគាំទ្រ ចំពោះការបង្កើតថ្មី ក្នុងការកែច្នៃឡើងវិញ ។ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

របាយការណ៍ ត្រូវបាន សរសេរដោយក្រុមធនធានអន្តរជាតិ របស់អង្គការសហប្រជាជាតិសង្កត់ធ្ងន់ លើតម្រូវការសម្រាប់ការផ្លាស់ប្តូរ ជាប្រព័ន្ធទៅនឹង សេដ្ឋកិច្ចប្លាស្ទិក ទាំងមូល ដើម្បីការពារមហាសមុទ្រ ពិភពលោក ។ ដោយថ្កោលទោស ចំពោះការខិតខំប្រឹងប្រែង ដ៏តូចចង្អៀតដែលបានធ្វើឡើងរហូតមកដល់បច្ចុប្បន្ន ដើម្បីដោះស្រាយ ការបំពុលប្លាស្ទិច ក្រុមការងារបានអំពាវនាវ ឲ្យកាត់បន្ថយបរិមាណប្លាស្ទិក សរុបដែលយើងផលិត ។

ពួកគេក៏អំពាវនាវ ឲ្យវិធានការផ្សេងទៀតរួមទាំងការ សម្របសម្រួលជាសកល នៃគោលនយោបាយ ទាក់ទងនឹងប្លាស្ទិច និងបង្កើនការគាំទ្រ សម្រាប់ការបង្កើតថ្មីនៅក្នុងវិស័យកែឆ្នៃ ។ យោងទៅតាមអ្នកនិពន្ធ នៃរបាយការណ៍នេះថា អនុសាសន៍ របស់ពួកគេទំនង ជាមានតម្រូវការច្រើនបំផុត មិនធ្លាប់មានដែលត្រូវបាន ស្នើឡើងដើម្បីដោះស្រាយបញ្ហាប្លាស្ទិច ។

ថ្មីៗនេះក្រុម អ្នកជំនាញបាន ប៉ាន់ស្មានថា ប្លាស្ទិកចំនួន ១១ លានតោន ត្រូវបាន រំសាយ ទៅក្នុងមហាសមុទ្រ ជារៀងរាល់ឆ្នាំ ជាមួយនឹង ផល ប៉ះពាល់បំផ្លិចបំផ្លាញ សម្រាប់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងលើស ពីនេះ ។ ការវិភាគបានបង្ហាញថា កិច្ចខិតខំប្រឹងប្រែង កាត់បន្ថយបានធ្វើឡើង ដោយរដ្ឋាភិបាលនិងឧស្សាហកម្ម មានតែសក្តានុពលក្នុងការកាត់ បន្ថយតួលេខនេះ ៧ ភាគរយមកនៅឆ្នាំ ២០៤០៕ដោយ៖លី ភីលីព

Most Popular

To Top